ទាហាន ៧នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីននៅខេត្តហូម

0

ប្រទេសស៊ីរី៖ យោងតាមវិទ្យុស្ហាមអេហ្វអ៊ឹមគាំទ្ររដ្ឋាភិបាលបានចុះផ្សាយថា ទាហាន ៧នាក់ ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសដោយសារគ្រាប់មីនបង្កប់បានផ្ទុះឡើងកំទេចរថយន្តក្រុងយោធាដែលបើកបរឆ្លងកាត់ដែលហេតុការណ៍នេះកើតឡើងនៅខេត្តហូម ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ។

វិទ្យុស្ហាមបានលើកឡើងថា គ្រាប់មីនបង្កប់ក្រោមដីផ្ទុះត្រូវរថយន្តយោធាដែលជាធម្មតាតែងតែដឹកទាហានចូល និងចេញពីកន្លែងធ្វើការ នៅជិតតំបន់ប្រេង ធី-៣ នៅក្បែរទីក្រុងផាលមីរ៉ា ក្នុងខេត្តហូម។

របាយការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែមានការវាយប្រហារស្រដៀងគ្នាត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងតំបន់ដាច់ស្រយាល ភាគខាងកើតនៃទីក្រុងហូម៕

LEAVE A REPLY

Please enter your comment!
Please enter your name here