ប្រទេសប៉ាគីស្ថាន៖ កម្លាំងប៉ូលិសតួកគីកាលពីថ្ងៃព្រស្បតិ៍ ទី២១ ខែធ្នូ បានចាប់ខ្លួនជនសង្ស័យ ១៣នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដែលអ្នកទាំងនោះមានឈ្មោះក្នុងដីកាចាប់ខ្លួនពីបទមានទំនាក់ទំនងជាមួយបណ្តាញដែលត្រូវបានគេចោទប្រកាន់ថារៀបចំប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៦។
យោងតាមទូរទស្សន៍ឯកជនអ៊ិនធីវីបានចុះផ្សាយថា ប៉ូលិសបានរកឃើញថាជនរត់គេចខ្លួនមួយចំនួនស្នាក់នៅផ្ទះដែលត្រូវបានគេកំណត់ថាជាសមាជិកនៃចលនាដែលដឹកនាំដោយគ្រូគង្វាលតួកគីលោក ហ្វេហ្សូលឡាស់ ហ្កូលេន។
ប្រភពបានបន្ថែមថា ក្រុមប៉ូលិសបានវាយឆ្មក់ដំណាលគ្នានៅផ្ទះរបស់សមាជិកក្រុមភេរវករ ក្នុងប្រតិបត្តិការនៅទីក្រុងអ៊ីស្តង់ប៊ុល និងបានឃុំខ្លួនជនសង្ស័យ ១៣នាក់។
ទូរទស្សន៍អ៊ិនធីវីបានរាយការណ៍ថា ក្រុមជនសង្ស័យជាប់ចោទពីបទប្រើប្រាស់កម្មវិធីផ្ញើសារដែលបានអ៊ិនគ្រីបរបស់ចលនាហ្កូលេន (កម្មវិធី ByLock) ហើយពួកគេដើរតួនាទីយ៉ាងសកម្មក្នុងអង្គការ។
រដ្ឋាភិបាលតួកគីបានចោទប្រកាន់ចលនាហ្កូលេន ថាបានជ្រៀតចូលទៅក្នុងការិយាល័យរដ្ឋមន្ត្រី ហើយបន្ទាប់មកប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦។
រដ្ឋាភិបាលបានបើកការបង្ក្រាបទ្រង់ទ្រាយធំលើជនសង្ស័យដែលមានទំនាក់ទំនងជាមួយបណ្តាញបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣