ប្រទេសលីបង់៖ យោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា សមាជិកហេបូឡា ២នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ ខណៈដែលជនស៊ីវិល ២នាក់ផ្សេងទៀត រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ នៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះដែលស្លាប់គឺបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល និងការវាយឆ្មក់តាមអាកាសទៅលើភូមិនិងទីប្រជុំជន២១កន្លែងនៅតាមព្រំដែនភាគខាងត្បូងប្រទេសលីបង់។
ក្រុមហេបូឡាបាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានវាយប្រហារទៅលើបន្ទាយអ៊ីស្រាអែល និងទីតាំងជាច្រើននៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
តំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ប្រឈមនឹងភាពតានតឹងចាប់តាំងពីថ្ងៃទី៨ ខែតុលា បន្ទាប់ពីកម្លាំងប្រដាប់អាវុធហេបូឡាលីបង់ បានបាញ់គ្រាប់រ៉ូកែតចូលទឹកដីអ៊ីស្រាអែលដែលនេះជាការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល ដែលជាហតុបណ្តាលឱ្យអ៊ីស្រាអែលឆ្លើយតបវិញដោយការបាញ់កាំភ្លើងធំទៅភាគអាគ្នេយ៍ប្រទេសលីបង់។
ការប្រឈមមុខដាក់គ្នារវាងក្រុមហេបូឡា និងកម្លាំងអ៊ីស្រាអែលកន្លងមកបានសម្លាប់មនុស្ស ១៧០នាក់ (ភាគីខាងប្រទេសលីបង់) ក្នុងនោះមានសមាជិកហេបូឡា ១១៩នាក់ និងជនស៊ីវិល ៣២នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣