ប្រទេសឥណ្ឌា៖ ប្រភពផ្លូវការមួយបាននិយាយថា កម្លាំងសន្តិសុខឥណ្ឌាកាលពីថ្ងៃសៅរ៍ទី២៣ ខែធ្នូ បានសម្លាប់ក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាល ៤នាក់ នៅកណ្តាលរដ្ឋឆាតធីសហ្កាហ។
ការប្រឈមមុខដាក់គ្នារវាងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមប្រដាប់អាវុធ បានកើតឡើងនៅក្នុងតំបន់ហ្កូហ្កាន់ដា ស្រុកសូកម៉ា នៅកណ្តាលរដ្ឋឆាតធីសហ្កាហ។
គ្រាប់កាំភ្លើងជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីភាគីទាំងសងខាង។
ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ។ សាកសពក្រុមឧទ្ទាមទាំង ៤នាក់ត្រូវបានរកឃើញ។ ប្រតិបត្តិការរុករកកំពុងបន្តដំណើរការនៅក្នុងតំបន់នោះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣