ប៉ូលិសប្រឆាំងភេរវកម្មប៉ាគីស្ថាន សម្លាប់ក្រុមភេរវករ២នាក់

0

ប្រទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ នេះថា ក្រុមភេរវករ ២នាក់ ក្នុងនោះមានភេរវករដែលគេតាមចាប់ខ្លួន ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅភាគខាងកើតខេត្តផុនចាប ប្រទេសប៉ាគីស្ថាន។

មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់នៅក្នុងស្រុកឈីនៀត ដែលប្រតិបត្តិការនេះបានសម្លាប់ភេរវករសំខាន់ម្នាក់ រួមទាំងអ្នកផ្សំគំនិតម្នាក់។ ក្នុងពេលប្រតិបត្តិការ ក្រុមភេរវករបានបាញ់តដៃ ដែលនាំឱ្យមានការបាញ់គ្នា។

មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា ក្រុមភេរវករដែលស្លាប់ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ និងការវាយប្រហារលើការិយាល័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅក្នុងស្រុកហ្វាយសាឡាបាដ។ គេរំពឹងថា ការលុបបំបាត់ក្រុមភេរវករដ៏ល្បីល្បាញបន្ថយសកម្មភាពភេរវករនៅក្នុងប្រទេស។

ភ្នាក់ងារអនុវត្តច្បាប់បានរកឃើញអាវុធ និងគ្រាប់រំសេវជាច្រើននៅទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករក្នុងពេលប្រតិបត្តិការមួយនេះ។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះក្រុមភេរវករ៩នាក់ដែលមានទំនាក់ទំនងជាមួយនឹងអង្គការដែលបានហាមឃាត់ ត្រូវបានចាប់ខ្លួនក្នុងពេលប្រតិបត្តិការស៊ើបការណ៍សម្ងាត់ទូទាំងខេត្ត៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here