ក្រុមហេសបូឡា២នាក់ស្លាប់ និងអ្នកកាសែតម្នាក់រងរបួសក្នុងការប្រឈមមុខដាក់គ្នានៅព្រំដែនលីបង់និងអ៊ីស្រាអែល

0

ប្រទេសលីបង់៖ ប្រភពពីយោធាលីបង់បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហេបូឡា ២នាក់ស្លាប់ និងអ្នកកាសែតទូរទស្សន៍ អាល ម៉េណារ របស់ក្រុមហេបូឡាម្នាក់រងរបួសកាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ក្នុងការប្រឈមមុខដាក់គ្នារវាងក្រុមហេបូឡា និងកងកម្លាំងអ៊ីស្រាអែល។

ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា អ្នកស្លាប់បណ្តាលយមកពីការបាញ់កាំភ្លើងធំរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅទៅលើភូមិនិងទីប្រជុំជន១៤កន្លែងនៅតាមព្រំដែនភាគខាងត្បូងប្រទេសលីបង់ ក្រៅពីនេះក៏មានការវាយឆ្មក់ ១០លើករបស់យន្តហោះចម្បាំងអ៊ីស្រាអែលទៅលើភូមិ និងទីប្រជុំជនមួយចំនួននៅតំបន់តាមព្រំដែន។

ក្រុមហេបូឡាបាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានវាយប្រហារជាច្រើនលើកទៅលើទីតាំងអ៊ីស្រាអែល ដែលក្នុងនោះមានទីតាំបាយ៉ាដ ប្លីដា ទីតាំងស្ហូមៀរ៉ា បារ៉េក និងទីតាំងអាល អាបាដ។

ក្រុមយោធាលីបង់បានអះអាងថា ពួកគេបានប្រើប្រាស់ម៉ីសីលសមត្ថភាពខ្ពស់ បួរកាន ក្នុងការវាយប្រហារជាច្រើនលើកនៅរសៀលនេះ។

តំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ប្រឈមនឹងភាពតានតឹងចាប់តាំងពីថ្ងៃទី៨ ខែតុលា បន្ទាប់ពីកម្លាំងប្រដាប់អាវុធហេបូឡាលីបង់បាញ់គ្រាប់រ៉ូកែតចូលទឹកដីអ៊ីស្រាអែលដើម្បីបង្ហាញអំពីការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល ដែលជាហេតុបណ្តាលឱ្យអ៊ីស្រាអែលឆ្លើយតបវិញដោយបាញ់កាំភ្លើងធំទៅភាគអាគ្នេយ៍ប្រទេសលីបង់។

ការប្រឈមមុខដាក់គ្នារវាងក្រុមហេបូឡា និងកម្លាំងអ៊ីស្រាអែលកន្លងមកបានសម្លាប់មនុស្ស ១៧៤នាក់ (ភាគីខាងប្រទេសលីបង់) ក្នុងនោះមានសមាជិកហេបូឡា ១២៣នាក់ និងជនស៊ីវិល ៣២នាក់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here