កងទ័ពជាតិសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធ ៧០នាក់នៅភាគខាងត្បូងតំបន់

0

ប្រទេសសូម៉ាលី៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា កងទ័ពជាតិសូម៉ាលីដែលហៅកាត់ថា (SNA) និងកម្លាំងសន្តិសុខរដ្ឋចូបាលេន បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបមិនតិចជាង ៧០នាក់ ក្រោយពេលធ្វើប្រតិបត្តិការនៅតំបន់អាប៊ូឌីន ក្នុងតំបន់ឡូវើរ ចូបា នៅភាគខាងត្បូងប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែធ្នូ។

ទូរទស្សន៍រដ្ឋចូបាលេនបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ថា ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប មិនតិចជាង ៧០នាក់ និងមេបញ្ជាការ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរួមគ្នារវាងកងទ័ពជាតិសូម៉ាលី កម្លាំងសន្តិសុខរដ្ឋចូបាលេន​ និងកម្លាំងដៃគូអន្តរជាតិដែលគាំទ្រដល់កងទ័ពនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមភេរវករ

ការវាយប្រហារចុងក្រោយបំផុតបានកើតឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាបអះអាងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ថា ពួកគេបានសម្លាប់កងកម្លាំងនៃអង្គភាពដាណាប ៣៣នាក់ កម្លាំងវរជននៃកម្លាំងទ័ពជាតិសូម៉ាលី​ជាច្រើននាក់ នៅភាគខាងលិចនៃតំបន់គីសម៉ាយូ រដ្ឋចូបាលលេន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here