លោកពូទីននិយាយថា ការបាញ់ផ្លោងលើទីក្រុងប៊ែលហ្កូរ៉ដគឺជាសកម្មភាពភេរវកម្ម

0

ប្រទេសរុស្ស៉ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន​ បាននិយាយកាលពីថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ នេះថា ការបាញ់ផ្លោងរបស់ប្រទេសអ៊ុយក្រែនទៅលើទីក្រុងប៊ែលហ្កូរ៉ដគឺជាសកម្មភាពភេរវកម្ម។

ភ្នាក់ងារសារព័ត៌មានអាអាយអេ ស្រង់សម្តីលោកពូទីន ក្នុងពេលទស្សនកិច្ចនៅមន្ទីពេទ្យយោធាដែលមានខ្លឹមសារថា  ហេតុការណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗនៅទីក្រុងប៊ែលហ្កូរ៉ដគឺជាសកម្មភាពភេរវកម្ម។ ពួកគេវាយប្រហារនៅកណ្តាលទីក្រុង ត្រង់ចំនុចដែលមនុស្សជាច្រើនប្រមូលផ្តុំគ្នាដើម្បីអបរអរថ្ងៃបុណ្យចូលឆ្នាំសាកល”។

អំឡុងពេលជួប និងពិភាក្សាជាមួយនឹងទាហានដែលចូលរួមក្នុងប្រតិបត្តិការយោធាពិសេស លោកពូទីនបាននិយាយថា កម្លាំងរុស្ស៊ីអាចបាញ់តបតវិញ ប៉ុន្តែផ្តោតតែលើមូលដ្ឋានយោធាប៉ុណ្ណោះ។

បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៤នាក់ ត្រូវបានសម្លាប់ និង១០៨នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់ផ្លោងទៅលើទីក្រុងប៊ែលហ្កូរ៉ដរបស់យោធាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here