ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីកងទ័ពបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤នេះថា ក្មាន់កាំភ្លើងយ៉ាងហោចណាស់ ៨៦នាក់ត្រូវបានសម្លាប់ និង ១០១នាក់ផ្សេងទៀតត្រូវចាប់ឃុំខ្លួនដោយកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ាក្នុងប្រតិបត្តិការជាច្រើននាពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
លោក អិដវើដ បូបា អ្នកនាំពាក្យយោធាស៊ីរីបានប្រាប់អ្នកយកព័ត៌មានថា ប្រតិបត្តិការរបស់កងទ័ពផ្តោតទៅលើការវាយលុកចូលដែនដីដែលគេសង្ស័យថាជាទីតាំងក្រុមភេរវករតាមផ្លូវអាកាស ហើយថែមទាំងបន្ថែមកម្លាំងជំនាញជាន់ខ្ពស់ទៅលើតំបន់ដែលជាទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។
លោក បូបា បាននិយាយថា ជនរងគ្រោះជាច្រើននាក់ដែលក្រុមភេរវករចាប់ជំរិតត្រូវបានកងទ័ពដោះលែងឲ្យមានសេរីភាពក្នុងប្រតិបត្តិការនេះផងដែរ។ អ្នកនាំពាក្យយោធាបាននិយាយថា ក្នុងពេលធ្វើប្រតិបត្តិការនេះ កងទ័ពរកឃើញ អាវុធ និងគ្រាប់រំសេវជាច្រើនប្រភេទដែលជាកម្មសិទ្ធរបស់ក្រុមឧក្រិដ្ឋជន៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ១២ ខែមករា ឆ្នាំ២០២៤