បុរសម្នាក់ស្លាប់ដោយសាររបួសនៅព្រឹកថ្ងៃអាទិត្យបន្ទាប់ពីការបាញ់ប្រហារនៅវីនវូដ ទីក្រុងម៉ៃអាមី នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ប៉ូលិសទីក្រុងម៉ៃអាមី បានទៅដល់កន្លែងកើតហេតុនៅតាមបណ្តោយផ្លូវ NW លេខ២៩ ម៉ោងប្រមាណជា ២:៥០នាទីព្រឹក ដើម្បីស៊ើបអង្កេតតាមចាប់អ្នកបាញ់កាំភ្លើង។
មន្ត្រីប៉ូលិសបាននិយាយថា ពួកគេបានរកឃើញបុរសម្នាក់រងរបួសដោយគ្រាប់កាំភ្លើង ពេលដែលពួកគេមកដល់កន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យអនុស្សាវរីយ៍ចេកសុនក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្រោយមកជនរងគ្រោះស្លាប់បាត់បង់ជីវិត។
បើយោងតាមប៉ូលិសទីក្រុងម៉ៃអាមីបានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់ពីមូលហេតុ និងកំណត់អត្តសញ្ញាណជនសង្ស័យ៕
ប្រភព NBC 6 South Florida ចុះផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន