ក្រុមឧទ្ទាមហ៊ូធីអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល

0

ប្រទេសយ៉េមែន៖ ក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយ៉េម៉ែនបាននិយាយនៅថ្ងៃអាទិត្យថា ពួកគេបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើប្រទេសអ៊ីស្រាអែលនៅពេលព្រឹក ដោយបាន ”វាយចំគោលដៅសំខាន់”។

“យើងបានវាយប្រហារគោលដៅសំខាន់នៅក្នុងតំបន់ចាហ្វហ្វាដោយគ្រាប់មីស៊ីលល្បឿនលឿន” នេះ​បើយោងតាមអ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធហ៊ូធី លោក យ៉ាហយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការដែលចុះផ្សាយដោយទូរទស្សន៍អាល់ម៉ាសៀរ៉ាហ។

 “គ្រាប់មីស៊ីលវាយប្រហារចំគោលដៅដោយជោគជ័យ”  ទូរទស្សន៍សារៀបានកត់សម្គាល់ទៀតថា “ក្រុមឧទ្ទាមប្តេជ្ញាថានឹងបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ ទៅលើប្រទេសអ៊ីស្រាអែលរហូតទាល់តែសង្គ្រាមក្នុងតំបន់ហ្កាហ្សាចប់”។

ទន្ទឹមនឹងនេះផងដែរ យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទម្លាក់គ្រាប់មី

ស៊ីលផ្លោងមួយគ្រាប់ ដែលបានបាញ់ចេញពីប្រទេសយ៉េមែនមុនពេលគ្រាប់នោះចូលដល់លំហអាកាសអ៊ីស្រាអែល ដោយមិនរបាយការណ៍ពីអ្នករងរបួស។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឧទ្ទាមហ៊ូធីបានបើកការវាយប្រហារដោយគ្រាប់រ៉ូកែត និង យន្តហោះគ្មានមនុស្សបើកលើប្រទេសអ៊ីស្រាអែល និងបានរំខានដល់ការដឹកជញ្ជូនរបស់អ៊ីស្រាអែលដែលមានទំនាក់ទំនងជាមួយនៅក្នុងសមុទ្រក្រហម ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប៉ាឡេស្ទីន​នៅតំបន់ហ្កាហ្សា​ចំពេលដែល​ជម្លោះរវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​កំពុង​បន្ត៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here