ស្លាប់ភេរវករ៨នាក់ និងសមាជិកសន្តិសុខ២នាក់ ក្នុងប្រតិបត្តិការយោធានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយនៅថ្ងៃអាទិត្យថា ក្រុមភេរវករ៨នាក់​ និងសមាជិកសន្តិសុខ២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាចំនួន២លើកដាច់ដោយឡែកពីគ្នានៅខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការដោយមានមូលដ្ឋានលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ត្រូវបានធ្វើឡើងនៅក្នុងតំបន់បាកា ខែល នៃស្រុកបាននូ។

ក្នុងអំឡុងពេលប្រតិបត្តិការ កម្លាំងទ័ពបានវាយឆ្មក់ចូលទីតាំងរបស់ក្រុមភេរវករយ៉ាងមានប្រសិទ្ធភាព សម្លាប់​ភេរវករបានចំនួន៥នាក់ និងបង្ករបួសស្នាមដល់៩នាក់ផ្សេងទៀត។

នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត ភេរវករ៣នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតត្រូវកម្លាំងសន្តិសុខចាប់ឃុំខ្លួននៅតំបន់ស្ហាហ្កាយ នៃខេត្តខាយប័រ។

ទាហានម្នាក់បាត់បងជីវិតក្នុងប្រតិបត្តិការទី១ និងមន្ត្រី​ថ្នាក់​អនុសេនីយ៍​ម្នាក់​បាន​ពលី​ជីវិត​ក្នុង​ប្រតិបត្តិការ​លើក​ទី​២។

 ISPR និយាយថា ភេរវករដែលស្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលស្លូតត្រង់ ព្រមទាំងមានការជំរិតទារប្រាក់ផងដែរ៕

 ប្រភព Xinhua ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here