មនុស្ស ៤នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ក្នុងការវាយប្រហារភេរវកម្ម

0

 

អ៊ីស្រាអែល៖ ភេរវករជនជាតិប៉ាឡេស្ទីនបង្ករបួសដល់ជនជាតិអ៊ីស្រាអែល៤នាក់នៅយប់ថ្ងៃសៅរ៍ ក្នុងការវាយប្រហារលើរថយន្តនៅផ្លូវបត់ខាងក្រៅជំរំ អាល ហ្វាវើរ ក្បែរទីក្រុងហេប្រុន ក្នុងតំបន់ជូឌៀ។

ក្រុមភេរវករបានរត់ចេញពីទីតាំងកើតហេតុភ្លាមៗ មុនពេលចាប់ខ្លួនបានបញ្ជូនមកឲ្យកងទ័ពអ៊ីស្រាអែលវិញ។

យោងតាមសេវាសង្គ្រោះបន្ទាន់ មេហ្កេន ដេវីដ អាដឹម បានឲ្យដឹងថា ជនជាតិអ៊ីស្រាអែលម្នាក់ក្នុងវ័យ៣០ឆ្នាំ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យសូរកា ក្នុងទីក្រុងបៀរស្ហេវ៉ា។ កងទ័ពការពារជាតិអ៊ីស្រាអែលដែលហៅកាត់ថា (IDF) ក្រោយមកទៀតបានរកឃើញថាគាត់គឺជាទាហាន។

យោធា​កំពុង​ស៊ើបអង្កេត​ថា ​ទាហាន​ដែល​បាន​បាញ់ប្រហារទៅ​លើ​រថយន្ត​របស់​ភេរវករ​ បានរេទៅបុកដោយអចេតនាលើរថយន្ត​ជន​ស៊ីវិល​ឬយ៉ាងណា។

បើតាម មេហ្កេន ដេវីដ អាដឹម បានឲ្យដឹងទៀតថា បុរសវ័យ៤៥ឆ្នាំម្នាក់ រងរបួសស្រាលដោយសារតែបំណែកគ្រាប់។ ជនរងគ្រោះទី២នេះបានរត់គេចចេញពីទីតាំងកើតហេតុ និងត្រូវបានព្យបាលដោយក្រុមគ្រូពេទ្យនៅក្បែរទីក្រុងអ៊ុតនៀល។

មនុស្ស ២នាក់ផ្សេងទៀតរងរបួសស្រាលក្នុងការវាយប្រហារ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ជនជាតិប៉ាឡេស្ទីន ដែលបានបាញ់លើកងកម្លាំងសន្តិសុខ ត្រូវបានបាញ់ និងសម្លាប់ដោយអង្គរក្សស៊ីវិល នៅច្រកព្រំដែនខាឡានឌីយ៉ា។

ភេរវករត្រូវបានរាយការណ៍ថា បំពាក់ដោយកាំបិតមួយ និងពាក់អាវមានស្លាករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here