អ្នកឃ្លាំមើលសង្គ្រាមស៊ីរីថា ក្រុម ISIS សម្លាប់អ្នកគង្វាល៦នាក់

0

អ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម (ISIS) បានសម្លាប់អ្នកគង្វាល៦នាក់នៅថ្ងៃសៅរ៍នៅតំបន់វាលខ្សាច់នៃប្រទេសស៊ីរី ដែលការវាយប្រហារនេះធ្វើឡើងដោយពួកជ្រុលនិយម។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា៖ “អ្នកគង្វាល៦នាក់​ត្រូវបានសម្លាប់​នៅព្រឹកថ្ងៃសៅរ៍ ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅភាគខាងត្បូងទីក្រុងផាលមីរ៉ា”

អ្នកឃ្លាំមើលសង្គ្រាមមានមូលដ្ឋាននៅអង់គ្លេសបានបន្ថែមថា ក្រុមជ្រុលនិយមបានសម្លាប់អ្នកគង្វាល និងចាប់សត្វចិញ្ចឹមរបស់ពួកគេ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមលុកលុយមួយផ្នែកធំនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់នៅឆ្នាំ២០១៤ និងបានប្រកាស “រដ្ឋរបស់ស្តេចខាលីហ្វេត”  និងចាប់ផ្តើមរជ្ជកាលនៃភេរវកម្ម។

ក្រុមសកម្មប្រយុទ្ធបានបាត់បង់ទឹកដីចុងក្រោយរបស់ពួកគេក្នុងប្រទេសស៊ីរីនៅឆ្នាំ២០១៩ ប៉ុន្តែពួកគេដែលនៅសេសសល់នៅតែបន្តការវាយប្រហារយ៉ាងសាហាវ ជាពិសេសនៅតំបន់វាលខ្សាច់ដែលលាតសន្ធឹងពីជាយក្រុងដាម៉ាសទៅដល់ព្រំដែនប្រទេសអ៊ីរ៉ាក់ និងតំបន់ផ្សេងទៀត។

ការវាយប្រហារជាច្រើនរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមឃឺដ ឬក្រុមស្មោះត្រង់នឹងរដ្ឋាភិបាលដែលគេបណ្តេញចេញរបស់​លោក បាស្ហារ អាល អាសសាដ។

លោក អាសសាដ បានបង្ខំនិរទេសខ្លួន​នៅពេលដែលមានប្រតិបត្តិការយោធានិងក្រុមសម្ព័ន្ធមិត្តរបស់ពួកគេបានចូលដល់ក្នុងទីក្រុមដាម៉ាសនៅថ្ងៃសៅរ៍ បន្ទាប់ពីមានការវាយលុករុលលឿនដូចផ្លេកបន្ទោរ។

អ្នកឃ្លាំមើលបានបន្ថែមថា ពួកគេមានកំណត់ត្រាវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៦លើកនៅក្នុងតំបន់វាលខ្សាច់ស៊ីរីចាប់តាំងពីពេលទម្លាក់​លោក អាល អាសសាដ។ ពួកគេ បានសម្លាប់​ជនស៊ីវិល១៨នាក់ និងទាហានរបបលោក អាល អាសសាដ ៥០នាក់ដែលបានរត់ចោលបុស្ត៍ល្បាតរបស់ខ្លួន។

ដំណើរទស្សនកិច្ចក្នុងតំបន់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក អេនថូនី ប្លីនឃិន បានប្រាប់​ក្រុមមន្ត្រីតួគីថា នេះគឺជា “កិច្ចការចាំបាច់” ក្នុងការ​ប្រឆាំងនឹងការវិលត្រលប់មកវិញនៃរបបរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក្នុងប្រទេសស៊ីរី បន្ទាប់ពីរបបលោក អាល អាសាដ ដួលរលំ ហើយអេនថូនីបានផ្តេជ្ញាថានឹងធ្វើការជាមួយប្រទេសអ៊ីរ៉ាក់ដើម្បីប្រាកដថា ក្រុមជ្រុលនិយមនឹង “មិនអាចបង្ហាញខ្លួនម្តងទៀត”

នៅថ្ងៃព្រហស្បតិ៍ លោក អឺដូហ្កាន បានធានាចំពោះ លោក ប្លីនឃិន ថាប្រទេសតួកគីនឹងបន្ធូបន្ថយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីឡើយ បើទោះបីជាប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដដែលគាំទ្រដោយអាមេរិកដែលគេមើលឃើញថាជាគន្លឹះក្នុងការបង្ក្រាបក្រុមជ្រុលនិយម៕

LEAVE A REPLY

Please enter your comment!
Please enter your name here