ការវាយប្រហារនៅភាគខាងជើងស៊ូដង់សម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់

0

រាជធានីខាទុំ៖ ភ្នាក់ងារសារព័ត៌មានរដ្ឋសូណាបានរាយការណ៍នៅថ្ងៃអាទិត្យថា ទាហានប៉ារ៉ានៃកងទ័ពគាំទ្ររហ័សហៅកាត់ថា (RSF) បានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសម្លាប់​មនុស្សមិនតិចជាង១៥នាក់នៅផ្សារមួយកន្លែង​ក្នុងទីក្រុងអេល ហ្វាស្ហឺ ភាគខាងលិចប្រទេសស៊ូដង់។

សារព័ត៌មានរដ្ឋដកស្រង់ព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ការ​វាយប្រហារ​បានបំផ្លាញផ្សារមួយកន្លែង​នៅក្នុងតំបន់​អាវឡាដ អាលរ៉ីហ្វ នៅម៉ោង ១០: ៣០នាទីយប់នៅថ្ងៃសៅរ៍។ មនុស្ស​ជា​ច្រើននាក់​រងរបួស​ និង​ត្រូវបានបញ្ជូនទៅកាន់​មន្ទីពេទ្យ។

ដោយឡែក កងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ថា (SAF) បាននិយាយថា ពួកគេ​បានរារាំងការប៉ុនប៉ងរបស់កងទ័ពគាំទ្ររហ័ស (RSF) ដែលចង់ចូលទីក្រុង អែល ហ្វាសឺ ពីភាគខាងត្បូងនៅថ្ងៃសៅរ៍។ កម្លាំង SAF បានបន្ថែមថា ពួកគេបានធ្វើឱ្យកម្លាំង RSF ខាតបង់ធ្ងន់ធ្ងរ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធ២០នាក់ និងបានបំផ្លាញរថយន្ត៧គ្រឿង ក្នុងពេលកំពុងរូបអូសរថយន្តផ្សេងទៀត។

កងទ័ពគាំទ្ររហ័សមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍ទាំង២នេះនៅឡើយទេ។

ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងទ័ពគាំទ្ររហ័ស (RSF) បានផ្ទុះឡើងនៅក្នុងទីក្រុង​អេល ហ្វាស្ហឺ ចាប់តាំងពីថ្ងៃទី១០​ ខែឧសភា។ ជម្លោះដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣  បានសម្លាប់មនុស្សមិនតិចជាង ២៨.៧០០នាក់ និងមនុស្សប្រមាណ១៤លាន់នាក់ផ្លាស់ទីលំនៅ នេះបើតាមប្រភពអង្គការអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here