មនុស្សរបួស៣នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ទីក្រុងបេរូត៖ ក្រសួងសុខាភិបាលលីបង់រាយការណ៍ថា មនុស្ស៣នាក់រងរបួសនៅថ្ងៃចន្ទ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើភូមិអាល ណាចារ៉ីយ៉ាហ ក្នុងស្រុកស៊ីដុន ភាគខាងត្បូងប្រទេសលីបង់។

សារព័ត៌មានជាតិលីបង់ (NNA) បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងបំផ្ទុះផ្ទះជាច្រើនខ្នងនៅក្នងទីក្រុងណាកូរ៉ា  និងបានសម្រុកចូលទីប្រជុំជន និងបានបាញ់គ្រាប់ផ្លោងដោយប្រើកាំភ្លើងយន្តធុនធ្ងន់ចាប់ពីពាក់កណ្តាលអាធ្រាត្រដល់រសៀលថ្ងៃចន្ទ។

សារព័ត៌មានជាតិលីបង់បានបន្ថែមថា​ យន្តហោះចម្បាំងអ៊ីស្រាអែលថែមទាំងបានបើកការវាយឆ្មក់ទៅលើភូមិថេបណាដែលស្ថិតនៅចន្លោះភូមិសារាហ្វាន និងភូមិហ្កាហ្កាអ៊ីយ៉ាត អាល សានូបារ នៅភាគខាងត្បូងប្រទេសលីបង់។

យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។

កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដែលចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា មានគោលបំណងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលជាង១៤ខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here