ការវាយប្រហារភេរវកម្មនៅប៉ាគីស្ថានសម្លាប់ប៉ូលិស២នាក់ និងរងរបួស៣នាក់

0

ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់ប៉ូលិស២នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅយប់ថ្ងៃចន្ទ ក្នុងការវាយប្រហារភេរវកម្មនៅបុស្ត៍ត្រួតពិនិត្យក្នុងស្រុក ស្ហាងឡា ខេត្ត​ខាយប័រ ផាកថុនវ៉ា ​ភាគពាយ័ព្យប្រទេស​ប៉ាគីស្ថាន។

ប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារ៍ថា ខ្មាន់កាំភ្លើងមិនស្គាល់​អត្តសញ្ញាណបានសម្រុកចូលក្នុងបុស្ត៍ត្រួតពិនិត្យហើយបានបាញ់រះ និងគប់គ្រាប់បែកដៃទៅលើបុស្ត៍ត្រួតពិនិត្យនៅក្នុងតំបន់ឆាកេសារ។

ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការបាញ់គ្នាមួយប្រាវដែលបណ្តាលឱ្យប៉ូលិស ២នាក់ស្លាប់ដែលម្នាក់ក្នុងនោះជានាយទាហាន និងបង្ករបួសស្នាមដល់៣នាក់សផ្សេងទៀតដែលជាប៉ូលិសនៅនាយកដ្ឋានចាត់ចែង។

ប៉ូលិសបាននិយាយថាក្រុមភេរវករបានរត់គេចខ្លួនពីទីតាំងកើតហេតុបន្ទាប់ពីការវាយប្រហារ។ ប៉ូលិស​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពុំមានរបាយការណ៍​ណាមួយថាភាគីក្រុមភេរវករមានរបួសនោះទេ។

ប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ចូលទៅកន្លែងកើតហេតុ ហើយបានបញ្ជូនសាកសព និងអ្នករងរបួសទៅមន្ទីពេទ្យក្បែរនោះ។

កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការរុករកនៅក្នុងតំបន់ដើម្បីចាប់ខ្លួនជនល្មើសដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here