យោធាអាមេរិកម្នាក់បាននិយាយថា កងកម្លាំងអាមេរិកបានវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដែលការវាយប្រហារនេះបានសម្លាប់អ្នកប្រយុទ្ធជាច្រើននាក់។
គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលអាមេរិក ហៅកាត់ថា (CENTCOM) បង្ហោះនៅលើបណ្តាញសង្គមថា “ការវាយប្រហារតាមអាកាសប្រឆាំងនឹងមេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែល ប្រតិបត្តការនានា និងបោះជំរំទ័ពត្រូវបានធ្វើឡើងដែលជាផ្នែកមួយនៃបេសកកម្ម” ដើម្បីរំខាន បង្អាក់ និងកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
CENTCOM បានបន្ថែមទៀតថា “គោលបំណងគឺដើម្បីការពារមិនឱ្យក្រុមភេរវករធ្វើប្រតិបត្តិការខាងក្រៅ និងដើម្បីឱ្យប្រាកដថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនឹងមិនស្វែងរកឱកាសដើម្បីបង្កើតឡើងវិញនៅកណ្តាលប្រទេសស៊ីរី”។
ប្រភពបន្ថែមទៀតថា “ការវាយប្រហារតាមអាកាសនៅពេលថ្មីៗនេះគឺស្ថិតក្នុងរបបចាស់ និងស្ថិតក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ដើម្បីប្រកដថាការដាក់សំពាធលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែរក្សាដដែល”។
ទីក្រុងវ៉ាស៊ីនតោន គឺកំពុងតែព្យាយាមការពារក្រុមកមម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមិនឱ្យទាញផលប្រយោជន៍ពីការដួលរលំនៃរបបរបស់លោក បាស្ហា អាលអាសសាដ ដែលត្រូវបានផ្តួលរំលំដោយសម្ព័ន្ធប្រឆាំងដែលបានដណ្តើមយកទីក្រុងដាម៉ាសនៅថ្ងៃទី៨ ខែធ្នូ។
នៅថ្ងៃផ្តួលរបបនោះ កងកម្លាំងអាមេរិកបានវាយប្រហារមិនមិនតិចជាង៧៥គោលដៅ ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី ដោយប្រើយន្តហោះចម្បាំងចម្រុះរួមមាន B-52s F-15s និង A-10s។
គួរបញ្ជាក់ផងដែរថា យោធាអាមេរិកមានកម្លាំងទ័ពប្រមាណ៩០០នាក់នៅក្នុងប្រទេសស៊ីរី និង ២.៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តអន្តរជាតិប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលសម្ព័ន្ធមិត្តអន្តរជាតិនេះបានបង្កើតឡើងនៅឆ្នាំ២០១៤ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕