ចាប់ខ្លួនភេរវករ៣នាក់ក្នុងអំឡុងប្រតិបត្តិការនៅទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន

0

ទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវករ៣នាក់ដែលជាសមាជិកក្រុមភេរវករហាមឃាត់ តេហ្រេកអ៊ី-អ៊ីនប៉ាគីស្ថាន (TTP) ត្រូវបានចាប់ខ្លួនក្នុងពេលប្រតិបត្តិការរួមគ្នានៅទីក្រុងផែការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងទាហានល្បាតព្រៃប៉ារ៉ានៅថ្ងៃអង្គារ បន្ទាប់ពីមានរបាយការណ៍ចារកម្មស្តីពីផែនការវាយប្រហារភេរវកម្មទៅលើកម្លាំងសន្តិសុខ។

CTD បន្ថែមថា ជនសង្ស័យដែលចាប់ខ្លួនបានគឺត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងអំពើ ភេរវកម្ម ការសម្លាប់ទៅលើគោលដៅដែលគេកំណត់ និងសកម្មភាពជំរិតទារប្រាក់ជាច្រើនទៀត។

កម្លាំងសន្តិសុខបានរកឃើញអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនពីទីតាំងរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំងនេះត្រូវបានប្រគល់ខ្លួនទៅអាជ្ញាធរដើម្បីស៊ើបអង្កេតបន្ថែម។

គួររំលឹកផងដែរថា កងកម្លាំងសន្តិសុខក្នុងប្រទេសប៉ាគីស្ថានបានបង្កើនប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងក្រុមជ្រុលនិយមដើម្បីធានាសុវត្ថិភាពក្នុងតំបន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here