ស្លាប់ទាហាន៤នាក់ និងរបួស១៥នាក់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅប៉ាគិស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោងតាមប្រភពផ្លូវការបានឲ្យដឹងថា ទាហាន៤នាក់ត្រូវបានសម្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួសក្នុងពេលប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ក្នុងជ្រលងភ្នំ ធីរ៉ាហ នៃស្រុកកុលសម្ព័ន្ធខាយប័រជាទីតាំងដែលកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការរុករក និងហេតុការណ៍បាញ់គ្នាជាបន្តបន្ទាប់ត្រូវបានគេរាយការណ៍ថាកើតឡើងពេញមួយថ្ងៃ។

ប្រភពបានបន្ថែមថា ជំនួយព្យាបាលបន្ទាន់ត្រូវបានផ្តល់ឱ្យអ្នករងរបួសនៅឯទីតាំងកើតហេតុមុនពេលពួកគេត្រូវបានបញ្ជូនទៅមន្ទីពេទ្យយោធាក្បែរនោះ។

យោធាប៉ាគីស្ថានមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងហេតុការណ៍នេះនៅឡើយទេ។

គួររំលឹកផងដែរថា តំបន់ជ្រលង ធីរ៉ាហ ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសប៉ាគីស្ថាន និងអាហ្វហ្កាស្ថាន  បានផ្តោតលើកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការបះបោរដោយសារជាទីតាំងយុត្តិសាស្ត្រ និងប្រវត្តិសាស្ត្រនៃក្រុមសកម្មប្រយុទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here