ក្រុមហាម៉ាសអះអាងថាបានសម្លាប់ទាហានអ៊ីស្រាអែល៣នាក់នៅហ្កាហ្សា

0

តំបន់ហ្កាហ្សា៖ អង្គភាពកងទ័ពប្រដាប់អាវុធរបស់ក្រុមហាម៉ាសគឺ កងពលតូច អាល កាហ្ស៊ីម បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល៣នាក់ និងបានសង្គ្រោះជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែលក្នុងផ្ទះមួយខ្នងនៅទីក្រុងបៀត ឡាហៀ ភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍បង្ហាញថា កងពលតូច អាល កាហ្ស៊ីម និយាយថាសមាជិកខ្លួនបានចាក់ និងបានសម្លាប់ទាហានអ៊ីស្រាអែល៣នាក់ដែលកំពុងបំពេញបេសកកម្មការពារ

អគារមួយកន្លែង។ ក្រុមសកម្មប្រយុទ្ធហាម៉ាសក៏បានរឹបអូសអាវុធមួយចំនួនរបស់អ៊ីស្រាអែល និងបានដោះលែងជនជាតិប៉ាឡេស្ទីនមួយចំនួនដែលជាប់ឃុំឃាំង។

យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយនៅឡើយទេ។

សារព័ត៌មានជាតិអ៊ីស្រាអែល ខាន ធីវី បានរាយការណ៍ថា ទាហាន៣នាក់ និងមន្ត្រីជាច្រើននាក់ មកពីកងពលតូច ឃេហ្វៀរ ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រឿងផ្ទុះមួយដែលសំដៅទៅលើកម្លាំងយោធានៅភាគខាងជើងហ្កាហ្សា។

ប្រទេសអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងទីក្រុងហ្កាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមជ្រុលនិយមអ៊ីស្លាមចូលទឹកដីភាគខាងត្បូងរបស់អ៊ីស្រាអែល។

អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសបានវាយប្រហារសម្លាប់មនុស្សមិនតិចជាង ១.២០០នាក់ ហើយចំណាប់ខ្មាំងជាច្រើនត្រូវបានគេប្រទះឃើញថាបញ្ជូនត្រលប់ទៅតំបន់ហ្កាហ្សាវិញ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារបស់អ៊ីស្រាអែលជាបន្តបន្ទាប់បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ៤៥.០០០នាក់ និងបង្កឱ្យមានការខូចខាតផ្ទះ​ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here