ប្រទេសកូរ៉េ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចុះផ្សាយនៅថ្ងៃចន្ទថា មន្ត្រីស៊ីវិល៣នាក់រងរបួសនៅ
ពេលដែលឧបទ្ទវហេតុផ្ទុះមួយកើតឡើងនៅអង្គភាពយោធានៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។
ហេតុការណ៍ផ្ទុះនេះកើតឡើងនៅម៉ោងប្រមាណជា៩:២៧នាទីព្រឹកនៅអង្គភាពយោធាក្នុងទីក្រុង ហ្គីមហេ ដែលមានចម្ងាយប្រមាណ៣១០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។
គេរាយការណ៍ថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅឃ្លាំងស្តុកប្រេងឥន្ទនៈ។
មន្ត្រីត្រួតពិនិត្យ៣នាក់រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ។ ក្នុងចំណោមអ្នករងរបួសទាំងនោះមានម្នាក់មានសភាពធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់ជីវិតនោះទេ។
ពុំមានទាហានណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនេះទេ ចំណែកឯអាជ្ញាធរយោធាកំពុងស៊ើបអង្កេតក្នុងករណីនេះ៕