ប្រទេសយ៉េម៉ែន៖ សន្តិសុខម្នាក់បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា កម្លាំងយ៉េមែនគាំទ្ររដ្ឋាភិបាលបានទប់ស្កាត់ការវាយប្រហារ៣លើកដែលធ្វើឡើងដោយក្រុមសកម្មប្រយទ្ធហ៊ូធីនៅខេត្តភាគនិរតីនៃប្រទេស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤នាក់។
មន្ត្រីក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីមានការបង្ក្រាបការវាយប្រហារ ក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារតាមអាកាសកំណត់គោលដៅលើអគារ
លំនៅដ្ឋាន និងភូមិមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងខេត្តថេហ្ស។
លោកបានកត់សម្គាល់ថាកំណើននៃសកម្មភាពរបស់ក្រុមឧទ្ទាមនៅរយៈពេលបុន្មានថ្ងៃនេះ ដែលត្រូវបានសម្គាល់ឃើញថាមានការជ្រៀតជ្រែកកាន់តែខ្លាំងឡើង ហើយការវាយប្រហារជាច្រើនទៅលើទីតាំងរបស់កងកម្លាំងគាំទ្ររដ្ឋាភិបាលនៅក្នុងតំបន់មួយចំនួននៃខេត្តថេហ្ស។
យោងតាមមន្ត្រីបានឱ្យដឹងថា នៅទីតាំងផ្សេងទៀតនៃខេត្តថេហ្ស មានក្មេងយ៉ាងហោចណាស់ ៤នាក់រងរបួសធ្ងន់ធ្ងរក្នុងការវាយប្រហារដែលធ្វើឡើងដោយក្រុមហ៊ូធី នៅភាគខាងលិចខេត្តថេហ្ស។
ប្រទេសយ៉េមែនបានស្ថិតក្នុងស្ថានភាពវឹកវរចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅពេលដែលរដ្ឋាភិបាល និងក្រុមហ៊ូធីបរាជ័យក្នុងការបន្តនិងពន្យាពេលបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក៕