មេយោធាអ៊ីរ៉ង់ថាការកើនឡើងអំពើរភេរវកម្មនៅស៊ីរីជាផែនការអាមេរិកនិងអ៊ីស្រាអែល

0

លោកឧត្តមសេនីយឯក មូហាមាដ បាឃីរី បានធ្វើការកត់សម្គាល់តាមការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អេនដ្រី បាលូវសូវ និងសមភាគីអ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ឯក យ៉ាយ៉ារ៉ាសូល ក៏ដូចជាសមភាគីស៊ីរី លោកឧត្តមសេនីយ៍ អាបដូល ខារ៉ីម ម៉ាម៉ូដ អ៊ីប្រាហ៊ីមនៅថ្ងៃអង្គារនេះ។

ពួកគាត់បានពិភាក្សាអំពីកាវិវត្តន៍ចុងក្រោយបំផុតនៅក្នុងប្រទេសស៊ីរី និងការងើបឡើងវិញនៃអំពើភេរវកម្មនៅក្នុងប្រទេសអារ៉ាប់។

លោកឧត្តមសេនីយ បាឃីរី បាននិយាយថា ការវាយប្រហារដែលធ្វើឡើងដោយក្រុមភេរវករ ថាកហ្វីរ៉ី (Takfiri) ដែលទទួលបានការគាំទ្រពីបរទេសនៅក្នុងប្រទេសស៊ីរី គឺជាជំហានដំបូងនៃសេណារីយ៉ូដ៏គ្រោះថ្នាក់មួយសម្រាប់តំបន់ ដែលលោកបានគូសបញ្ជាក់ថា ភាពចៃដន្យនៃការឈ្លានពាន និងបទឈប់បាញ់គ្នាដ៏ផុយស្រួយក្នុងប្រទេសលីបង់ ចង្អុលបង្ហាញពីការផ្សំគំនិតរបស់ស៊ីយ៉ូនីសដែលមានការសម្របសម្រួលពីអាមេរិកដើម្បីធ្វើឲ្យស៊ីរី សម្ព័ន្ធមិត្តរបស់ស៊ីរី និងអ្នកតស៊ូ អាស៊ីស (Axis) ចុះខ្សោយ។

ក្នុងអំឡុងពេលពិភាក្សាទាំងនេះ មន្ត្រីជាន់ខ្ពស់ទាំងនោះបានយល់ស្របទៅលើការគាំទ្រយ៉ាងពេញទំហឹងសម្រាប់រដ្ឋាភិបាលស៊ីរីស្របច្បាប់ និងបានសម្រេចចិត្តចាត់វិធានការចាំបាច់នានា ដើម្បីគាំទ្រកងទ័ពស៊ីរីក្នុងការវាយបក។

ពួកគេបានអំពាវនាវឱ្យប្រទេសជិតខាងរបស់ស៊ីរីចាត់វិធានការចាំបាច់ណាមួយដើម្បីទប់ស្កាត់រាល់ការគាំទ្រដល់ក្រុមភេរវករថាកហ្វីរ៉ី (Takfiri)។

ក្រុមភេរវករដែលគាំទ្រដោយបរទេសដឹកនាំដោយក្រុមភេរវករថាកហ្វីរ៉ី ហាយអេត អាល ស្ហាម ដែលហៅកាត់ថា​ (HTS) បានបើកការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងទីក្រុងអាឡិបប៉ូ និងខេត្តអ៊ីដលីប នៅភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដោយដណ្តើមបានតំបន់មួយចំនួន។

ចាប់តាំងពីពេលវាយប្រហារមក កងកម្លាំងរដ្ឋាភិបាលស៊ីរីបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយភេរវករដែលមានបំណងចង់ដណ្តើមយកទឹកដីមកវិញ។

ក្រុមភេរវករកំពុងស្វះស្វែងរារាំងដល់ការកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ីរីដែលមានគោលបំណងពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសដែលស្ថិតក្រោមការឈ្លានពានជារឿយៗរបស់អ៊ីស្រាអែលផងដែរ។

អ៊ីស្រាអែលជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមភេរវករដែលប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតបែបប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី អាសាដ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធដែលមានបរទេសនៅពីក្រោយកើតឡើងនៅក្នុងប្រទេសស៊ីរីក្នុងខែមីនា ឆ្នាំ២០១១។

រុស្ស៊ីរួមជាមួយនិងអ៊ីរ៉ង់ បានផ្តល់ជំនួយដល់កងកម្លាំងស៊ីរីក្នុងការប្រយុទ្ធគ្នានៅទូទាំងប្រទេសដែលរងការញាំញីដោយជម្លោះ តាមរយៈការផ្តល់ជំនួយការវាយប្រហារពីអាកាសមកដីជាច្រើនលើក៕

LEAVE A REPLY

Please enter your comment!
Please enter your name here