មេដឹកនាំក្រុមហេសបូឡាសារភាពថាក្រុមភេរវករបាត់បង់ផ្លូវផ្គត់ផ្គង់សព្វាវុធ

0

អគ្គលេខាធិការក្រុមហេសបូឡាលោក នេម កាហ្ស៊ីម បាននិយាយថា ក្រុមខ្លួនបានទទួល “ជ័យជម្នះ”  ហើយនឹងនៅតែបន្តសកម្មភាព ប៉ុន្តែលោកទទួលស្គាល់ថាក្រុមហេបូឡាបានបាត់បង់ផ្លូវផ្គត់ផ្គង់សព្វាវុធដែលតភ្ជាប់ពីប្រទេសអ៊ីរ៉ង់ទៅប្រទេសលីបង់ឆ្លងកាត់ប្រទេសស៊ីរី ។

អគ្គលេខាធិការហេសបូឡាលោក នេម កាហ្ស៊ីម បាននិយាយកាលពីយប់ថ្ងៃសៅរ៍ជាលើកដំបូងបន្ទាប់ពីការដួលរលំនៃរបបលោកអាសាដនៅប្រទេសស៊ីរី ។

លោកបានបន្តថា “សត្រូវចង់លុបបំបាត់ក្រុមប្រឆាំងដែលនៅរាំងផ្លូវរបស់ពួកគេក្នុងការពង្រីកការវាយប្រហារចូលទៅក្នុងតំបន់ទាំងមូល” ។ ក្នុងពេលជាមួយគ្នានេះផងដែរលោក កាហ្ស៊ីម បានទទួលស្គាល់ថាក្រុមភេរវកររបស់លោកបានបាត់បង់ផ្លូវផ្គត់ផ្គង់សព្វាវុធរបស់ខ្លួនពីអ៊ឺរ៉ង់ឆ្លងកាត់ស៊ីរី ប៉ុន្តែលោកបានបញ្ជាក់ថា “ក្រុមប្រឆាំងនេះនឹងនៅតែបន្តដោយមិនខ្វល់ពីអ្វីទាំងអស់”

លោក កាហ្ស៉ីម បានបន្ថែមថា ប្រទេសអ៊ីស្រាអែលមិនទទួលបានជោគជ័យក្នុងការ “កម្ចាត់ក្រុមភេរវករ ហេសបូឡា”  អំឡុងពេលប្រយុទ្ធគ្នាទេ។

លោកបានពន្យល់ថា “សត្រូវយល់ថាឱកាសសម្រាប់ការប្រយុទ្ធនឹងក្រុមហេសបូឡាត្រូវបានរារាំង ដូច្នេះពួកគេបានឈានទៅដល់កិច្ចព្រមព្រៀងមួយ។ ក្រុមហេសបូឡាបានទទួលជ័យជម្នះដោយសារតែសត្រូវមិនអាចសម្រេចបាននូវគោលដៅចម្បងរបស់ខ្លួនពោលគឺមិនអាចលុបបំបាត់ក្រុមហេសបូឡាបាន ហើយបញ្ចូនអ្នកចំណាកស្រុកទៅស្រុកកំណើតវិញដោយគ្មានកិច្ចព្រមព្រៀង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here