ប៉ូលិសឥណ្ឌាសម្លាប់សមាជិក​ក្រុមសកម្មប្រយុទ្ធស៊ីក៣នាក់នៅរដ្ឋអូថាប្រាដេស្ហ

0

ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា ជនដែលគេសង្ស័យថាជាក្រុមសកម្មប្រយុទ្ធស៊ីក (Sikh) ត្រូវបានសម្លាប់នៅថ្ងៃចន្ទ ក្នុងពេលបាញ់គ្នាជាមួយប៉ូលិសនៅទីក្រុងអូថាប្រាដេស្ហ ភាគខាងជើងប្រទេសឥណ្ឌា។

ការបាញ់ប្រហារគ្នានេះបានកើតឡើងក្នុងស្រុកភីលីផីតដែលមានចម្ងាយប្រមាណ២៦៤គីឡូម៉ែត្រភាគខាងជើងឡាក់ណូ រដ្ឋធានីនៃទីក្រុងអូថាប្រាដេស្ហ។

យោងតាមប៉ូលិសបានឱ្យដឹងថា ការបាញ់គ្នាបានផ្ទុះឡើងបន្ទាប់ពីប៉ូលិសមួយក្រុមមកពីរដ្ឋផុនចាបនិងមានការសហការពីសមភាគីនៅក្នុងទីក្រុងអូថាប្រដេស្ហព្យាយាមចាប់ខ្លួនក្រុមសកម្មប្រយុទ្ធទាំងនោះ។ ប៉ូលិសបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសរួមគ្នាដែលនាំឱ្យមានការផ្ទុះអាវុធកើតឡើង។

មន្ត្រីជាន់ខ្ពស់ប៉ូលិសលោក អាវ៉ីណាស្ហ ផេនដី បាននិយាយថា “អំឡុងពេលប្រឈមមុខដាក់គ្នា ជនសង្ស័យរងរបួសធ្ងន់ធ្ងរ ពេលបញ្ជូដល់មន្ទីពេទ្យដុកទ័របានប្រកាសថាពួកគេស្លាប់ហើយ”

លោក ផេនដី បានបន្ថែមថាប៉ូលិស២នាក់ក៏បានរងរបួសក្នុងការប្រយុទ្ធប្រឆាំងនឹងជនសង្ស័យទាំងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here