ប្រទេសតួកគី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យ១៦នាក់នៅថ្ងៃអង្គារក្នុងប្រតិបត្តិការទូទាំងខេត្តចំនួន៤ដោយចោទប្រកាន់ថាបានរៃអង្គាសថវិកាសម្រាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតមួយដែលធ្វើឡើងដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅភាគខាងលិចទីក្រុងអ៊ីហ្សម័រ នេះបើតាមភ្នាក់ងារសារព័ត៌មានរដ្ឋតេអាតេ។
សារព័ត៌មានរដ្ឋបានបន្ថែមថា រដ្ឋអាជ្ញាបានប្រកាសដីការចាប់ខ្លួនបុគ្គល២៣រូប។
បន្ទាប់ពីមានដីការចាប់ខ្លួន អង្គភាពប៉ូលិសបានវាយឆ្មក់អាជីវកម្ម១០កន្លែងនៅទូទាំងខេត្តអ៊ីហ្សមៀរ ខេត្តមឺស៊ីន ខេត្តអាដាណា និងខេត្តមេនីសា ដោយបានឃុំខ្លួនជនសង្ស័យ១៦នាក់ និងរឹបអូសទ្រព្យសម្បតិដែលមានដូចជា ប្រាក់ដុល្លារអាមេរិក៤.១១០ដុល្លារ ប្រាក់អឺរ៉ូ៧.២០៥អឺរ៉ូ ប្រាក់តួកគី៤៣៤.៦៥០លីរ៉ាស មាស៤០ក្រាម និងសម្ភារៈឌីជីថលជាច្រើនផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនសង្ស័យដែលនៅសល់កំពុងបន្តដំណើរការ។
គួររំលឹកផងដែរថា ប្រទេសតួកគីបានចាតទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាអង្គភាពភេរវកម្មនៅឆ្នាំ២០២៣ ហើយបានរងការវាយប្រហារពីក្រុមនេះជាច្រើនលើក។ ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុងនិងក្រៅប្រទេសជាការឆ្លើយតប៕