អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលនិងភ្នាក់សន្តិសុខស្ហីនបិតបានប្រកាសនៅថ្ងៃចន្ទថា ពួកគេបានសម្លាប់លោក មូហាម៉ាដ អាហមិដ អាលបេក ប្រធាននាយកដ្ឋានសន្តិសុខជាតិនៃសេវា សន្តិសុខហាម៉ាស ក្នុងការវាយប្រហារលើសាលារៀនមួយកន្លែងនៅតំបន់ហ្កាហ្សា។
មនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃអាទិត្យលើសាលាមូសា ប៊ីន នូស៊ែរ ក្នុងទីក្រុង ដារ៉ាច អាល ថូហ្វាហ នៃតំបន់ហ្កាហ្សាជាកន្លែងដែលជនចំណាកស្រុកជាច្រើនតាំងទីលំនៅ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។
យោធាអ៊ីស្រាអែល និងភ្នាក់ងារសន្តិសុខស្ហីនបិតបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា ទីបញ្ជាកណ្តាលរបស់ក្រុមហាម៉ាសមានទីតាំងនៅក្នុងបរិវេនសាលាដែលរងការវាយប្រហារដោយកម្លាំងទ័ពអាកាសនោះ។
ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា “នាយកដ្ឋានសន្តិសុខហាម៉ាសបានបង្កើតការការវាយតម្លៃការសើបអង្គេតដែលជួយដល់ការសម្រេចចិត្តរបស់ក្រុមហាម៉ាស ហើយនាយកដ្ឋាននេះក៏ទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសផងដែរគឺដោយផ្តល់កន្លែងលាក់ខ្លួនដល់ពួកគេដើម្បីធានាឱ្យមានការបន្តសកម្មភាពយោធា”។ លោក អាបេក ត្រូវបានគេពិពណ៌នាថាជា “ឥស្សរជនសំខាន់” ក្នុងរចនាសម្ព័ន្ធសន្តិសុខរបស់ក្រុមហាម៉ាស៕