អតីតប្រធានចារកម្មអះអាងថាក្រុម ISIS បានជ្រៀតជ្រែកផ្ទៃក្នុងរបស់ក្រុមតាលីបង់

0

លោក អាម៉ាដ សៀរ សារ៉ាច មេដឹកនាំចុងក្រោយនៃអគ្គនាយកដ្ឋានសន្តិសុខជាតិអាហ្គានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលមុន បានចោទប្រកាន់ថា ការចាប់ខ្លួនសមាជិកតាលីបង់កាលពីពេលថ្មីៗនេះបង្ហាញពី “ការជ្រៀតចូលយ៉ាងជ្រៅ” របស់ប្រត្តិបត្តករក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ទាំងក្នុងរចនាសម្ព័ន្ធស៊ីវិល និងសន្តិសុខនៃរបបតាលីបង់។

ក្នុងអត្ថបទដែលបង្ហោះនៅលើបណ្តាញសង្គមអ៊ីក្សកាលពីថ្ងៃអាទិត្យ លោក សារ៉ាច បានអះអាងថា ការចាប់ខ្លួនមនុស្សជាច្រើននាក់បានចាប់ផ្តើមពីការឃុំខ្លួនបុគ្គល៨នាក់នៅអគ្គនាយកដ្ឋានចារកម្មតាលីបង់ក្នុងខេត្តបាដជីស ហើយបន្តចាប់ពីបុគ្គលរហូតដល់អង្គភាពនានានៃក្រសួងការពារជាតិ ហើយនៅពេលថ្មីៗនេះគឺនៅក្រសួងជនភៀសខ្លួន និងមាតុភូមិនិវត្តន៍។

លោកបានចោទសួរពីការអះអាងម្តងហើយម្តងទៀតរបស់ក្រុមតាលីបង់ដែលថាបានបង្ក្រាបការគម្រាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយបានលើកឡើងពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតថ្មីៗនេះនៅក្រសួងជនភៀសខ្លួននិងមាតុភូមិនិវត្តន៍ ដែលបានសម្លាប់លោក ខាលី រ៉ាហមេន ហាកហ្គនី ដែលជាសមាជិកជាន់ខ្ពស់នៃបណ្តាញហាកហ្គានី និងជារដ្ឋមន្ត្រីក្រសួងជនភៀសខ្លួន។

អត្ថបទរបស់លោកសារ៉ាចមានខ្លឹមសារបន្ថែមថា “ការវាយប្រហារបានបញ្ជាក់ពីសមត្ថភាពពួកគេក្នុងការការពារមន្ត្រីជាន់ខ្ពស់ក្នុងនោះរួមមាន រដ្ឋមន្ត្រី និងអភិបាលខេត្តផងដែរ។ ការវាយប្រហារនេះ ត្រូវបានគេចោទជាសំនួរអំពីសន្តិសុខក្នុងប្រទេសអាហ្គានីស្ថានថាតើការវាយប្រហារនេះគឺជាលទ្ធផលពិតប្រាកដនៃសកម្មភាពរបស់ក្រុមតាលីបង់ពិតមែនទេ?”។

វិបត្តិនៃភាពជឿជាក់កាន់តែរីកធំឡើង

លោក សារ៉ាច ក៏បានបង្ហាញហេតុផលថាក្រុមប្រឆាំងនឹងពួកតាលីបង់គឺទំនងជាមិនជឿជាក់លើការបកស្រាយរបស់ក្រុមតាលីបង់អំពីសន្តិសុខរបស់អាហ្វហ្គានីស្ថាន ដែលបញ្ជាក់ថាការមិនមានភាពជឿជាក់ទាំងនេះធ្វើឲ្យប៉ះពាល់ដល់ការអះអាងរបស់ពួកតាលីបង់ដែលថាអាហ្វហ្គានីស្ថានមានស្ថិរភាពទាំងលើឆាកជាតិ និងអន្តរជាតិ។

ក្រុមតាលីបង់បានបដិសេធដាច់ខាតអំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ក្នុងប្រទេសអាហ្គានីសា្ថនដោយអះអាងថាពួកគេបានកម្ចាត់ក្រុមនេះហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមហាអំណាចក្នុងតំបន់ និងពិភពលោកនៅតែមានការព្រួយបារម្ភខ្លាំងអំពីវត្តមាន និងការរីកចម្រើនឡើងនៃសមត្ថភាពរបស់ក្រុម ISIS ក្នុងប្រទេស។

ភាពជឿជាក់របស់ក្រុមតាលីបង់បានរង្គោះរង្គើរថែមទៀតបន្ទាប់ពីមានការធ្វើឃាតលើបុគ្គលដ៏ល្បីល្បាញឈ្មោះគឺ លោក ហាក ហ្កានី នៅកណ្តាលក្រុងកាប៊ុលដែលបានង្ហាញពីអសមត្ថភាពរបស់ពួកគេក្នុងការទប់ស្កាត់ការវាយប្រហារនានាសូម្បីតែមេដឹកនាំជាន់ខ្ពស់របស់ពួកគេ។

ហេតុការណ៍នេះឆ្លុះបញ្ចាំងពីក្តីបារម្ភដ៏ធំក្នុងចំណោមប្រទេសជាតិខាងអាហ្វហ្កានីស្ថាននិងសហគមន៍អន្តរជាតិ ទាក់ទងនឹងការវិលត្រលប់មកវិញរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(ISIS) ក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here