ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ៣២នាក់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារបរាជ័យ

0

ប្រទេសប៉ាគីស្ថាន៖ សារព័ត៌មានរដ្ឋតេអាតេបានរាយការណ៍ថា​ ប៉ូលិសតួកគីបានឃុំខ្លួនមនុស្ស៣២នាក់ នៅថ្ងៃអង្គារក្នុងប្រតិបត្តិការមួយដែលកំណត់គោលដៅលើអ្នកដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញដែលគេចោទប្រកាន់ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។

ក្នុងប្រតិបត្តិការ ដែលសម្របសម្រួលដោយការិយាល័យប្រធានរដ្ឋអាជ្ញាក្នុងទីក្រុងអ៊ីហ្សមៀរ ពាក់ព័ន្ធនឹងអង្គភាពចារកម្ម និងប្រឆាំងភេរវកម្មនៅទូទាំងខេត្តចំនួន៤ក្នុងប្រទេសតួកគី។

ដីកាចាប់ខ្លួនជនសង្ស័យ៣៥នាក់ត្រូវបានចេញបន្ទាប់ពីគេកំណត់ថាពួកគេទាំងនោះសកម្មក្នុងរចនាសម្ព័ន្ធបច្ចុប្បន្ននៃចលនាហ្គូលេនដែលរដ្ឋាភិបាលតួកគីឲ្យចលនានេះទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ការស៊ើបអង្កេតបានបង្ហាញថា ជនសង្ស័យទាំងនេះកំពុងតែស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីរៀបចំក្រុមឡើងវិញ ហើយដែលមិនខ្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ។

សេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋតេអាតេមានខ្លឹមសារបន្ថែមថា ក្រុមប៉ូលិសបានត្រួតពិនិត្យសកម្មភាព និងបច្ចេកទេសរយៈពេល៦ខែ ដើម្បីរកឲ្យឃើញសកម្មភាពរបស់ក្រុមជនសង្ស័យ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីចាប់ខ្លួនបុគ្គលដែលនៅសល់៣នាក់ទៀត។

ចលនា “ហ្គូលេន” ដឹកនាំដោយ និងត្រូវបានគេដាក់ឈ្មោះបែបនេះ បន្ទាប់ពីចាប់ខ្លួនគ្រូគង្វាលតួកគីលោក ហ្វេហ្សូលឡាស់ ហ្គូលេន ដែលគាត់បានស្លាប់កាលពីខែកញ្ញានៅសហរដ្ឋអាមេរិក។ ចលនានេះត្រូវបានរដ្ឋាភិបាលតួកគីចោទប្រកាន់ថាជាមេក្លោងនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលជាលទ្ធផលបណ្តាលឱ្យមនុស្សស្លាប់មិនតិចជាង២៥០នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here