តួកគីឃុំខ្លួនមនុស្ស១៨២នាក់ដែលជាប់សង្ស័យថាជាសមាជិកក្រុម IS

0

ប្រទេសតួកគី៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាលី យឺលែខាយា បាននិយាយនៅថ្ងៃពុធថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស១៨២នាក់ដែលគេសង្ស័យថាជាសមាជិកនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងរយៈពេល៣សប្តាហ៍កន្លងទៅនេះ។

លោក យឺលី ខាយយ៉ា បានសរសេរសារលើបណ្តាញសង្គមអ៊ីក្ស ប្រតិបត្តិការដែលមានឈ្មោះថា “ហ្គឺហ្ស-៣១-៣២-៣៣” ត្រូវបានធ្វើឡើងនៅទូទាំង២២ខេត្ត ក្នុងនោះក៏មានខេត្តអាដាណា ខេត្តអានថាលយ៉ា ខេត្តឌីយ៉ាបាកឺ ខេត្តហ្កាហ្សៀនថេប ខេត្តហាថាយ ក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអ៊ីហ្សីមៀរ ដោយមិនបានបញ្ជាក់លម្អិតពីពេលវេលានៃប្រតិបត្តិការទាំងនោះទេ។

លោកបានបន្ថែមថា ក្នុងចំណោមអ្នកដែលត្រូវចាប់ឃុំខ្លួនទាំងអស់ បុគ្គល៤៣នាក់ត្រូវបានចាប់ខ្លួនជាផ្លូវការ និង២៤នាក់ផ្សេងទៀតដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះបានរកឃើញភស្តុតាងជាច្រើនដែលក្នុងនោះរួមមានឯកសាររចនាសម្ព័ន្ធ និងសម្ភារៈឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here