ប្រទេសប៉ាគីស្ថាន៖ យោធាបានិយាយនៅថ្ងៃពុធថា ក្រុមភេរវករ១៣នាក់ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្តិការមួយក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការក្នុងស្រុកវ៉ាហ្ស៊ីរ៉ីស្ថានដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតថាមានវត្តមានក្រុមភេរវករ។
គួររំលឹកផងដែរថា ក្រុមភេរវករដែលស្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ ព្រមទាំងសម្លាប់ជនស៊ីវិលស្លូតត្រង់ផងដែរ៕