ប្រទេសអ៊ីរ៉ាក់៖ ទាហានម្នាក់បាននិយាយក្នុងសេចក្តីថ្លែការណ៍នៅថ្ងៃអង្គារថា មន្ត្រីយោធាម្នាក់ និងពួកសកម្មប្រយុទ្ធ១៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការចំនួន៣ដោយឡែកផ្សេងគ្នាដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការមួយត្រូវបានធ្វើឡើងក្នុងស្រុកប៉ាននូកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ហើយបានសម្លាប់ក្រុមភេរវករ២នាក់អំឡុងពេលប្រឈមមុខដាក់គ្នា។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមទៀតថា ក្នុងប្រតិបត្តិការមួយផ្សេងទៀតនៅស្រុកវ៉ារ៉ីស្ថានខាងជើង ជម្លោះអាវុធយ៉ាងសាហាវមួយបានបណ្តាលឱ្យមន្ត្រីយោធាម្នាក់និងពួកសកម្មប្រយុទ្ធ៥នាក់ស្លាប់ ហើយភេរវករ៨នាក់ផ្សេងទៀតរងរបួស។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍កត់សម្គាល់ថា ការប្រឈមមុខគ្នាលើកទី៣បានកើតឡើងក្នុងស្រុកវ៉ារ៉ីស្ថានខាងត្បូង ជាកន្លែងដែលពួកសកម្មប្រយុទ្ធ៦នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរបួស។
ISPR បានបន្ថែមថា ប្រតិបត្តិការជាច្រើនត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤