ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ៩៣នាក់ក្នុងករណីរដ្ឋប្រហារបរាជ័យក្នុងឆ្នាំ២០១៦

0

ប្រទេសប៉ាគីស្ថាន៖ លោក អាលី យឺលីកាយ៉ា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបាននិយាយនៅថ្ងៃសៅរ៍ថា ប៉ូលិសតួកគីបានចាប់ខ្លួនមនុស្សចំនួន៩៣នាក់ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំដោយកំណត់គោលដៅលើជនសង្ស័យដែលមានទំនាក់ទំនងជាមួយបណ្តាញដែលប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាះសង្គមអ៊ីក្ស លោក អាលី យឺលីកាយ៉ា  បានពន្យល់ថា ប្រតិបត្តិការដែលកំពុងដំណើរការត្រូវបានធ្វើឡើងក្នុងរយៈពេល១០ថ្ងៃមកនេះនៅទូទាំង២៧ខេត្ត។

បុគ្គលដែលត្រូវចាប់ខ្លួនទាំងនោះគឺមានក្នុងបញ្ជីតាមចាប់ខ្លួនដែលពួកគេមានជាប់ពាក់ព័ន្ធក្នុងរចនាសម្ព័ន្ធនៃចលនាហ្កូលេនដែលរដ្ឋាភិបាលតួកគីឲ្យទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

លោករដ្ឋមន្ត្រីបាននិយាយថា ជនសង្ស័យទាំងនោះក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ទូរស័ព្ទបង់ប្រាក់ដើម្បីទាក់ទងឥស្សរជនសំខាន់ៗ និងការប្រើប្រាស់កម្មវិធីទំនាក់ទំនងអ៊ីនគ្រីប “បាយឡក់ (Bylock)”

រដ្ឋមន្ត្រីបាននិយាយថា រូបិយប័ណ្ណបរទេសមួយចំនួនធំ រួមជាមួយនឹងប្រាក់លីរ៉ា (Lira) តួកគី ឯកសារសំខាន់ៗ និងសម្ភារៈឌីជីថលផ្សេងទៀតត្រូវបានរឹបអូសក្នុងការវាយឆ្មក់។

ចលនាដែលដឹកនាំ និងដាក់ឈ្មោះបន្ទាប់ពីគ្រូគង្វាលជនជាតិមូស្លីម លោក ហ្វេហ្សូឡាស ហ្កូលេន ដែលស្លាប់កាលពីខែកញ្ញាក្នុងសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ដោយ

រដ្ឋាភិបាល​តួកគីពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមនុស្សមិនតិចជាង២៥០នាក់ស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here