តួកគីឃុំខ្លួនជនសង្ស័យ២៨នាក់ក្នុងប្រតិបត្តិការប្រឆាំងក្រុម IS

0

ប្រទេសតួកគី៖ ភ្នាក់ងារព័ត៌មានរដ្ឋ TRT រាយការណ៍នៅថ្ងៃចន្ទនេះថា អាជ្ញាធរតួកគីបានឃុំខ្លួនជនសង្ស័យ ២៨នាក់ក្នុងប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ក្នុងចំណោមជនសង្ស័យទាំងនោះ ជនសង្ស័យ១៦នាក់ត្រូវបានឃុំខ្លួននៅភាគខាងលិចខេត្តអ៊ីហ្ស៉ីមៀរដែលនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតលើជនជាតិស៊ីរី១៥នាក់ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងសកម្មភាពប្រយុទ្ធនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្រៅប្រទេស រួមជាមួយនឹងបុគ្គល២នាក់ទៀតដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយការឃោសនារបស់ក្រុមសកម្មប្រយុទ្ធលើប្រព័ន្ធផ្សព្វផ្សាយសង្គម នេះបើយោងតាមរបាយការណ៍ព័ត៌មានដែលមិនបានបញ្ជាក់ពីពេលវេលានៃប្រតិបត្តិការ។

កិច្ចខិតខំប្រឹងប្រែងកំពុងបន្តស្វែងរកជនសង្ស័យម្នាក់ដែលរត់គេចខ្លួន។  ជនសង្ស័យ១២នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថាជាប់ឃុំនៅក្នុងទីក្រុងអង់ការ៉ាពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ប្រតិបត្តិការនានានៅក្នុងក្រុងអង់ការ៉ាផ្តោតលើការបង្ក្រាបបណ្តាញក្រុមភេរវករក្នុងស្រុក។

គួររំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានចាត់ទុក IS ថាជាអង្គភាពភេរវកម្ម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here