តួកគីឃុំខ្លួនជនសង្ស័យដែលមានទំនាក់ទំនងជាមួយក្រុម IS ៣០នាក់

0

ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដូឡូបានរាយការណ៍ថា ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យដែលមានទំនាក់ទមនងជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៣០នាក់នៅថ្ងៃចន្ទ ដោយប៉ូលិសបានរារាំងការវាយប្រហារភេរវកម្មដែលពួកគេបានគ្រោងទុក។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ចេញដីកាឃុំខ្លួនដោយប្រធានការិយាល័យនៃរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុល ចាប់ខ្លួនជនសង្ស័យ៤៦នាក់ដែលជឿថាមានសមត្ថភាពធ្វើការវាយប្រហារ

ភេរវកម្មនៅក្នុងប្រទេសតួកគីក្នុងនាមជាក្រុមសម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។

ភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដូឡូបានបន្ថែមថា អំឡុងពេលប្រតិបត្តិការ សម្ភារៈឌីជីថលជាច្រើនត្រូវបានរឹបអូស ហើយកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីចាប់ខ្លូនជនសង្ស័យដែលគេកំណត់អត្តសញ្ញាណបានផ្សេងទៀត។

គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ហើយត្រូវបានក្រុមនេះកំណត់គោលដៅវាយប្រហារជាច្រើនលើក។ ក្រុងអង់ការ៉ាបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេសជាការតបតវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here