ប្រទេសប៉ាគីស្ថាន៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហិនបាហ្ស ស្ហារីហ្វ បាននិយាយកាលពីថ្ងៃសុក្រថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងប្អែកលើការទទួលបានសន្តិភាពពេញលេញដោយទទួលស្គាល់បញ្ហាប្រឈមផ្នែកសន្តិសុខ។
ក្នុងនាមជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការ Apex ស្តីពីផែនការសកម្មភាពជាតិ លោកស្ហារីហ្វ បាននិយាយថារដ្ឋាភិបាលរបស់លោកប្តេជ្ញាលុបបំបាត់អំពើរភេរវកម្ម និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខរបស់ប្រទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកក៏បានអំពាវនាវឱ្យមានវិធីសាស្រ្តបង្រួបបង្រួមដែលមានការចូលរួមពី សហព័ន្ធ ខេត្ត និងអង្គភាពការពារជាតិ ក្នុងការកម្ចាត់អំពើរភេរវកម្មប្រកបដោយប្រសិទ្ធភាព។ យុត្តិសាស្ត្រសម្របសម្រួលគឺទាមទារពេលវេលាដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការតាំងចិត្តរបស់ប៉ាគីស្ថានក្នុងការដើតួនាទីដែលមានប្រយោជន៍ក្នុងទំនាក់ទំនងការទូតអន្តរជាតិ និងរក្សាទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាសមាជិកនៃសហគមន៍ពីភពលោក៕