ប្រធានាធិបតីតួកគីប្តេជ្ញាលុបបំបាត់ការគំរាមកំហែងរបស់ ​PKK

0

ប្រទេសតួកគី៖ ប្រធានាធិបតីតួកគីលោក រ៉េស៊ីប ថាយ៉ីប អឺដូហ្កាន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសតួកគីប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការគំរាមកំហែងភេរវកម្មដែលបង្កឡើងដោយគណបក្សពលករឃឺដ (PKK) ខុសច្បាប់។

“ឧក្រិដ្ឋជនបំបែកខ្លួនទាំងនេះ​នឹងត្រូវកប់អាវុធរបស់ពួកគេចោល ឬត្រូវកប់ទាំងមនុស្សនិងអាវុធជាមួយគ្នា” នេះជាពាក្យសម្តីរបស់លោក អឺដូហ្កាន ថ្លែងក្នុងសន្ទរកថានៅឯកិច្ចប្រជុំបក្សនៅទីក្រុងសាមស៊ុន។

លោកបានបន្ថែមថា “ពុំមានជម្រើសទី៣ទេ”។

គួររំលឹកផងដែរថា បក្សពលករឃឺដ (PKK) ដែលត្រូវបានគេចាត់ទុកថាជាអង្គភាពភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here