យោធាអ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារជាង១០០ទីតាំងនៅតំបន់ហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យថា យន្តហោះចម្បាំងអ៊ីស្រាអែល និងយន្តហោះគ្មានមនុស្សបើកបានទម្លាក់គ្រាប់បែកមិនតិចជាង ១០០ទីតាំងនៅទូទាំងតំបន់ហ្កាហ្សាកាលពីចុងសប្តាហ៍ ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថាមនុស្សស្លាប់ប្រមាណ២០០នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍យោធាបាននិយាយថាការវាយប្រហារតាមអាកាសបានសំដៅទៅលើក្រុមសកម្មប្រយុទ្ធ និងទីតាំងមួយចំនួនដែលគេចោទថាជាកន្លែងបាញ់គ្រាប់រ៉ូកែត៣គ្រាប់មកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្រ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល និងសេវាសន្តិសុខស្ហីនបេត បានឱ្យដឹងថាការវាយប្រហារតាមអាកាសនេះត្រូវបានគេរាយការណ៍ថាបានសម្លាប់យុទ្ធជនហាម៉ាសរាប់សិបនាក់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាបានរាយការណ៍នៅល្ងាចថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស១៨៤នាក់ត្រូវបានសម្លាប់អំឡុងពេលនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៩២លើក និងការវាយប្រហារផ្សេងទៀតកាលពីចុងសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here