អ៊ីស្រាអែលបដិសេធថាមិនបានទទួលបញ្ចីឈ្មោះចំណាប់ខ្មាំងពីក្រុមហាម៉ាស

0

ប្រទេសអ៊ីស្រាអែល៖    ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាម៉ីន ណេថានយ៉ាហូ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាសមិនបានផ្តល់បញ្ចីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលពួកគេនឹងត្រូវដោះលែងនោះទេ។

“មកទល់ពេលនេះ ក្រុមហាម៉ាសមិនទាន់បានបញ្ជូនបញ្ចីឈ្មោះរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលទេ”  នេះបើតាមការិយាល័យលោក ណេថានយ៉ាហូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដោយបានបដិសេធចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗដែលដកស្រង់សម្តីពួកហាម៉ាសថាយល់ព្រមដោះលែងចំណាប់ខ្មាំង៣៤នាក់។

ទន្ទឹមនឹងនេះ ទូរទស្សន៍ខានដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថាប្រធានវិទ្យាស្ថានដើម្បីស៊ីបអង្កេត និងប្រតិបត្តិការពិសេស ហៅកាត់ថា Mossad លោក ដេវីដ បានៀរ នឹងធ្វើដំណើរនៅថ្ងៃស្អែកទៅប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សាដែលកំពុងបន្ត។

កាលពីថ្ងៃព្រហស្បតិ៍ ចលនាជីហាដអ៊ីស្លាមប៉ាឡេស្ទីន បាននិយាយថា បក្សពួកប៉ាឡេស្ទីនត្រូវការពេលមួយសប្តាហ៍ដើម្បីរៀបចំ និងបញ្ចូនឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែល ដើម្បីដោះដូរក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដែលទំនងអាចនឹងទទួលបានបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here