លោក អឺដូហ្កាន ព្រមានពីប្រតិបត្តិការឆ្លងព្រំដែនក្នុងប្រទេសស៊ីរី

0

ប្រទេសតួកគី៖ ប្រធានាធិបតីទួរគី រ៉េស៊ីប ថាយ៉ីប អឺដូហ្កាន នៅថ្ងៃចន្ទបានព្រលយពាក្យអំពីលទ្ធភាពនៃប្រតិបត្តិការយោធាឆ្លងព្រំដែនថ្មីនៅក្នុងប្រទេសស៊ីរី ប្រសិនបើប្រទេស

តួកគីយល់ឃើញថាមានការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។

“ប្រទេសតួកបង្ហាញជាញឹកញាប់ថា វាមានឆន្ទៈដែលមិនព្រមព្រៀងគ្នាដើម្បីការពារនិរន្តរភាពរបស់វា។ ប្រសិនបើវាពិតជាមកដល់ចំនុចនឹងមែន យើងនឹងទៅដល់ម្តងទៀតភ្លាមក្នុងពេល១យប់”  នេះបើតាមប្រសាសន៍របស់ អឺដូហ្កាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅក្រុងអង់ការ៉ារួច។

មេដឹកនាំតួកគីក៏បានលើកឡើងអំពីផលប៉ះពាល់ខ្លាំងបំផុតនៃការអភិវឌ្ឍន៍ចុងក្រោយរបស់ ស៊ីរី ដោយសង្កត់ធ្ងន់ពីជំហរបស់តួកគីក្នុងការប្រឆាំងនឹងការបែកបាក់របស់ប្រទេសស៊ីរី។

លោកបាននិយាយថា “យើងនឹងមិនអនុញ្ញាតឱ្យប្រទេសស៊ីរីបែកបាក់ ហើយនាំឱ្យមានការរំខានដល់សាមគ្គីភាពរបស់យើងទេ។ ប្រសិនបើយើងឃើញហានិភ័យក្នុងរឿងនេះ យើងនឹងចាត់វិធានចាំបាច់ជាបន្ទាន់”។

ប្រទេសតួកគីបានធ្វើប្រតិបត្តិការយោធាចម្រុះក្នុងប្រទេសស៊ីរីចាប់តាំងពីឆ្នាំ២០១៦ ដោយបានលើកឡើងពីការគំរាមកំហែងពីក្រុមប្រដាប់អាវុធឃឺដ និងអស្ថិរភាពនៅតាមព្រំដែនរបស់ខ្លួន។

ប្រតិបត្តិការឆ្លងព្រំដែនមុនៗមានដូចជា ប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) នៅឆ្នាំ២០១៦  ប្រតិបត្តិការអូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ភីស ស្ព្រីង(Peace Spring )នៅឆ្នាំ២០១៩ ដែលផ្តោតជាចម្បងលើអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) នៅភាគខាងជើងប្រទេសស៊ីរី។

គួរបញ្ជាក់ផងដែរថា ក្រុងអង់ការ៉ាបានចាត់ទុក (YPG) ជាសាខារបស់សមាជិកគណបក្សពលករឃឺដ (PKK)។ គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here