ប្រទេសឥណ្ឌា៖ នគរបាលជាន់ខ្ពស់មួយរូបបានបញ្ជាក់ឱ្យដឹងថា កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ក្រុមឧទ្ទាមណាហ្សាលយ៉ាងហោចណាស់៥នាក់នៅកណ្តាលរដ្ឋធានីឆាធីហ្កាហរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យនេះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក ជីថេនដ្រា យ៉ាដាវ អគ្គស្នងការនគរបាល ប៊ីចាផួរ ដែលនិយាយថា ក្រុមឧទ្ទាមត្រូវបានកម្ចាត់នៅក្នុងតំបន់ឧទ្យានជាតិនៃស្រុកប៊ីចាផួរ រដ្ឋធានីឆាធីហ្កាហ។
លោកបានបន្ថែមថាការបាញ់គ្នាបានកើតឡើងរវាងមន្ត្រីសន្តិសុខ និងក្រុមអ៊ុលត្រា (ultras) ហើយសាកសពចំនួន៥ត្រូវបានរកឃើញ។ ប្រតិបត្តិការរុករកកំពុងតែដំណើរការដើម្បីស្វែងរកសាកសពជាច្រើនទៀតនៅទីតាំងប្រឈមមុខដាក់គ្នា។
លោក យ៉ាដាវ និយាយថា“ប្រតិបត្តិការរុករកកំពុងដំណើរការ។ សាកសពក្រុមឧទ្ទាមណាហ្សាលចំនួន៥ត្រូវបានរកឃើញ។ សម្ភារៈរបស់ក្រុមណាហ្សាល រួមមានអាវុធ គ្រឿងផ្ទុះ និងអាវុធស្វ័យប្រវត្តិជាច្រើន ត្រូវបានរកឃើញនៅទីតាំងកើតហេតុ។ កាំភ្លើងស្វ័យប្រវត្តិមួយដើម (SLR) កាំភ្លើងស្រួចវែង12-bore មួយដើម កាំភ្លើងមួយគ្រាប់មួយដើម និងកាំភ្លើងគ្រាប់ធំមួយដើម ត្រូវបានរកឃើញនៅនឹងកន្លែង”។
សេចក្តីរាយការណ៍ព័ត៌មានមានខ្លឹមសារបន្ថែមថា មន្ត្រីប៉ូលិស២នាក់រងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រឿងផ្ទុះកែច្នៃ (IED) ក្នុងស្រុកប៊ីចាផួរ។ អ្នកទាំងពីរត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ហើយស្ថានភាពរបស់ពួកគេត្រូវបានគេរាយការណ៍ថាបានធូរស្រាលវិញហើយ។
ដើម្បីបញ្ជាក់ថាការចូលរួមក្នុងការប្រយុទ្ធគឺសម្រាប់សិទ្ធរបស់កុលសម្ព័ន្ធក្នុងស្រុក ក្រុមឧទ្ទាមណាហ្សាលនេះបានធ្វើសកម្មភាពយ៉ាងសកម្មជាច្រើនឆ្នាំនៅក្នុងរដ្ឋមួយចំនួននៅក្នុងប្រទេសឥណ្ឌា។ ពួកគេផ្តោតគោលដៅជាចម្បងលើមន្ត្រីសន្តិសុខឥណ្ឌា និងស្ថាប័នរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ [សន្តិសុខផ្ទៃក្នុង] លោក អាម៉ីត ស្ហាហ បានប្រកាសថា ក្រុមណាហ្សាល នឹងត្រូវបោសសម្អាតចេញឲ្យអស់ពីប្រទេសនៅខែមីនា ឆ្នាំ២០២៦៕