ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប៉ាគីស្ថានរំលឹកឡើងវិញពីការតាំងចិត្តលុបបំបាត់អំពើរភេរវកម្ម

0

ប្រទេសប៉ាគីស្ថាន៖ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារ៉ី និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក ស្ហាបាហ្ស ស្ហារ៉ីហ្វ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការគំរាមកំហែងអំពើរភេរវកម្មចេញពីប្រទេសមួយនេះ។

ការិយាល័យប្រធានាធិបតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក ហ្សាដារ៉ី បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការតាំងចិត្តរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់អំពើភេរវកម្ម។ កងកម្លាំងសន្តិសុខនៅតែបន្តចូលរួមយ៉ាងពេញទំហឹងក្នុងការធានាសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស។

លោកក៏បានគូសបញ្ជាក់ពីការតាំងចិត្តរួមរបស់ប្រជាជនប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្ម និងបានបង្ហាញនូវជំនឿចិត្តថាកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មដែលកំពុងដំណើរការនឹងនាំមកនូវសន្តិភាព និងសុវត្ថិភាពដល់ប្រទេសនាពេលអនាគត។

លោក ស្ហារីហ្វ បានសម្តែងនូវមតិស្រដៀងគ្នា ដោយបង្ហាញពីសាមគ្គីភាពជាមួយកងកម្លាំងសន្តិសុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយការិយាល័យនាយករដ្ឋមន្រ្តី។

លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តប្រឆាំងនឹងអំពើរភេរវកម្មរហូតទាល់តែការគំរាមកំហែងត្រូវបានកម្ចាត់ចោលទាំងស្រុង។

មេដឹកនាំទាំងពីរក៏បានសរសើរដល់កងកម្លាំងសន្តិសុខដែលបានសម្លាប់ពួកភេរវករ៩នាក់ក្នុងប្រតិបត្តិការប្រកបដោយជោគជ័យប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅភាគពាយ័ព្យស្រុកវ៉ារ៉ីស្ថានខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here