តួកគីចាប់ខ្លួនជនសង្ស័យបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០២៣ក្នុងប្រតិបត្តិការនៅស៊ីរី

0

ប្រទេសតួកគី៖ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍នៅថ្ងៃចន្ទថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី ដែលហៅកាត់ថា (MIT) បានចាប់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកឆ្លងដែននៅប្រទេសស៊ីរី។

ដោយមានកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេត ជនសង្ស័យដែលមានឈ្មោះថា មូហាមិដ ឌីប កូរ៉ាលី ដែលទីតាំងរបស់គាត់ត្រូវបានដៅទុក ត្រូវបានចាប់ខ្លួនដោយ MIT ក្នុងប្រទេសស៊ីរី នេះបើតាមការរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូដែលបានស្រង់សម្តីរបស់សន្តិសុខតួកគីដោយមិនបានបញ្ជាក់ពេលវេលានៃប្រតិបត្តិការនោះ។

ការវាយប្រហារបំផ្ទុះគ្រាប់បែក ដែលបានកើតឡើងក្នុងឧបទ្ទវហេតុពីរផ្សេងគ្នាក្នុងស្រុករ៉េហានលី ភាគខាងត្បូងខេត្តហាថាយ ប្រទេសតួកគី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ បានសម្លាប់មនុស្ស ៥៣នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។

របាយការណ៍ព័ត៌មានបង្ហាញថា MIT បានចាត់ទុកលោក កូរ៉ាលី ជាបុគ្គលដែលទទួលខុសត្រូវក្នុងការទិញគ្រាប់បែកដែលប្រើក្នុងការបំផ្ទុះទាំងនោះ។ ជនសង្ស័យត្រូវបានបញ្ចូនទៅនាយកដ្ឋានប៉ូលិសខេត្តហាថាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here