ក្រុមហាម៉ាសអះអាងថាបានសម្លាប់ទាហានអ៊ីស្រាអែល១០នាក់នៅហ្កាហ្សា

0

តំបន់ហ្កាហ្សា៖ កងពលតូចអាល់ កាហ្ស៊ីម ដែលជាអង្គភាពទ័ពរបស់ក្រុមហាម៉ាស បានអះអាងកាលពីថ្ងៃចន្ទថា ពួកគេបានសម្លាប់ទាហានអ៊ីស្រាអែលមិនតិចជាង១០នាក់នៅភាគខាងជើងតំបន់ហ្កាហ្សាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។

លោក អាប៊ុ អូបេដា អ្នកនាំពាក្យកងពលតូច បានសរសេរលើបណ្តាញសង្គមតេលេក្រាមថា “បន្ទាប់ពីមានការបំផ្លិចបំផ្លាញ និងការប្រល័យពូជសាសន៍យ៉ាងទូលំទូលាយដែលធ្វើឡើងដោយយោធាអ៊ីស្រាអែលអស់រយៈពេលជាង១០០ថ្ងៃកន្លងមកនេះ សមាជិករបស់យើងនៅតែ បន្តការវាយប្រហារយ៉ាងខ្លាំង”

លោកបានសង្កត់ធ្ងន់ថា កងទ័ពអ៊ីស្រាអែល ”បានលាក់បាំងពីវិសាលភាពពិតប្រាកដនៃការខាតបង់របស់ពួកគេ” ហើយដែល “នឹងដកទ័ពពីតំបន់ហ្កាហ្សាភាគខាងជើង” រីឯសមិទ្ធផលតែមួយគត់របស់ពួកគេ គឺមានតែការធ្វើឲ្យវិនាស ការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាលលើប្រជាជនស្លូតត្រង់។

ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២៤ ទាហានអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាជើងគោកទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សាភាគខាងជើងដែលពួកគេនិយាយថាមានបំណងដើម្បីរារាំងមិនឱ្យក្រុមហាម៉ាសរៀបចំរចនាសម្ព័ន្ធរបស់ពួកឡើងវិញនៅក្នុងតំបន់នធ ចំណែកឯជនជាតិប៉ាឡេស្ទីនបាននិយាយថាពួកគេមានគោលបំណងបណ្តេញក្រុមហាម៉ាសចេញពីតំបន់របស់ខ្លួន និងស្តារតំបន់លំនៅដ្ឋានរបស់ជនជាតិជីហ្វឡើងវិញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាសនៅក្នុងតំបន់ហ្កាហ្សាបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង៤.០០០នាក់ក្នុងប្រតិបត្តិការដែលកំពុងបន្តនៅភាគខាងជើងតំបន់ហ្កាហ្សា។

ក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែលបានចូលរួមក្នុងសង្គ្រាមបង្ហូរឈាមដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់ចលនាអ៊ីស្លាមនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងដែលមនុស្សប្រមាណ១.២០០នាក់​ត្រូវបានសម្លាប់ និងប្រមាណ២៥០នាក់​ត្រូវបានចាប់ជាចំណាប់ខ្មាំង ចំណែកឯអ៊ីស្រាអែលវិញបានតបតវិញដោយការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកទ្រង់ទ្រាយធំដែលជាលទ្ធផលបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនមិនតិចជាង៤៦.០០០នាក់ស្លាប់នៅក្នុងតំបន់ហ្កាហ្សា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here