នីហ្សេរីយ៉ា៖ យោធាបាននិយាយថា យ៉ាងហោចណាស់ជនសង្ស័យដែលជាក្រុមចោរព្រៃ២៥នាក់ត្រូវបានសម្លាប់ និង១៨នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មមួយកាលពីពេលថ្មីនេះដោយកងទ័ពនៅរដ្ឋហ្សាមហ្វារ៉ាភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា។
លោក អាប៊ុ បាការ អាបដូឡាសហ៊ី អ្នកនាំពាក្យយោធាក្នុងរដ្ឋហ្សាមហ្វារ៉ាប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា កងទ័ពបានរុះរើទីតាំងលាក់ខ្លួនរបស់ក្រុមចោរប្រដាប់អាវុធបានក្នុងតំបន់រដ្ឋាភិបាលស្ហីន កាហ្វីដោយជោគជ័យ ក្នុងពេលប្រតិបត្តិការដែលគាំទ្រដោយទ័ពអាកាសកាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “ជុំរំរបស់ក្រុមចោរព្រៃមួយចំនួនត្រូវបានសម្អាត មានដូចជា ជុំរំបេឡូ ថួរជី និងជុំរំម៉ាឡាម អ៊ីឡា” ។ មេដឹកនាំចោរព្រៃ២នាក់គឺជាឧក្រិដ្ឋជន គេចង់តាមចាប់ខ្លួនបំផុតក្នុងប្រទេសអាហ្វ្រិកខាងលិច។
បើតាមសេចក្តីថ្លែងការរបស់យោធាបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវបានចាប់ជំរិតចំនួន៧នាក់ ត្រូវបានគេដោះលែងចេញពីជុំរំរបស់ក្រុមប្រដាប់អាវុធអំឡុងពេលប្រតិបត្តិការ៕