ប៉ាគីស្ថាន៖ ភេរវករ២៧នាក់ស្លាប់ក្នុងប្រតិបត្តិការនៅខេត្តប៉ាឡូជីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបានិយាយនៅថ្ងៃចន្ទថា ក្រុមភេរវករ៧នាក់​ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាមួយនៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា   មន្ត្រីរបស់កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើការស៊ើបអង្កេតនៅក្នុងស្រុកកាឈីនៃខេត្តមួយនេះ។

សេចក្តីថ្លែងការណ៍របស់ ISPR មានខ្លឹមសារថា “ក្នុងអំឡុងប្រតិបត្តិការ កងទ័ពរបស់យើងបានឡោមព័ទ្ធស្ងាត់ៗ និងគ្រប់គ្រងទីតាំងក្រុមភេរវករបានយ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់ពីមានការបាញ់គ្នាយ៉ាងខ្លាំងក្លាក្រុមភេរវករ២៧នាក់​ត្រូវបានសម្លាប់​”

ISPR បានបន្ថែមទៀតថា កន្លែងលាក់ខ្លួនជាច្រើនដែលមានទាំងឃ្លាំអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួន ត្រូវបានបំផ្លាញក្នុងប្រតិបត្តិការ។

ភេរវករដែលស្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលស្លូតត្រង់ និងត្រូវបានភ្នាក់ងារអនុវត្តច្បាប់តាមចាប់ខ្លួន។

យោធាបាននិយាយថាកងកម្លាំងសន្តិសុខប៉ាគីស្ថាននៅតែបន្តប្តេជ្ញាចិត្តរារាំងការប៉ុនប៉ងទាំងឡាយណាដែលចង់បំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ខេត្តប៉ាឡូជីស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here