ជនជាតិប៉ាឡេស្ទីន៦នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅវ៉េសបេង

0

ក្រុងរ៉ាម៉ាឡា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រកាសកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៦នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើជុំរំជនភៀសខ្លួនជេនីនក្នុងតំបន់វ៉េសបេង។

នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន  ក្រសួងបាននិយាយថា សាកសពចំនួន៦ត្រូវបានដឹកយកទៅមន្ទីពេទ្យរដ្ឋជេនីន បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារតាមអាកាសលើជុំរំ។ អត្តសញ្ញាណអ្នកស្លាប់នៅមិនទាន់ស្គាល់នៅឡើយទេ។

ស្របពេលគ្នានេះផងដែរ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក អាវិឆៃ អាដ្រេ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសនាពេលថ្មីៗនេះបានកំណត់គោលដៅលើទីតាំងមួយនៅក្នុងតំបន់ជេនីន ក្នុងប្រតិបត្តិការរួមគ្នារបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល និងភ្នាក់ងារស្ហីនបេត”​  ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

ប្រភពពីអ្នកស្រុកប៉ាឡេស្ទីនបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារលើសង្កាត់ក្បែរគ្នាក្នុងជុំរំដោយមីស៊ីលចំនួន៣គ្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here