ក្រុងរ៉ាម៉ាឡា៖ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន៥នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធក្នុងការវាយប្រហារតាមអាកាសនៅសង្កាត់អាល ដាមាច នៃជំរំជេនីន នៅភាគខាងជើងតំបន់វ៉េសបេង។
ក្រសួងបានរាយការណ៍ថា សាកសពចំនួន៥ត្រូវបានបញ្ជូនទៅមន្ទីពេទ្យជេនីន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជេនីន។
ពលរដ្ឋប៉ាឡេស្ទីនបានប្រាប់អ្នកសារព័ត៌មានថា មីស៊ីល២គ្រាប់ធ្លាក់ចំលើផ្ទះ២ខ្នងនៅក្នុងជំរំបំផ្លាញផ្នែកខ្លះនៃផ្ទះ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពអាកាសបានវាយប្រហារតាមអាកាសទៅលើជំរំជេននីន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
នេះជាការវាយប្រហារតាមអាកាសលើកទី២ទៅលើជំរំក្នុងរយៈពេលមិនដល់២៤ម៉ោងផង។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃអង្គារនេះយន្តហោះគ្មានមនុស្សបើកក៏បានវាយប្រហារលើជំរំសម្លាប់ជនជាតិប៉ាឡេស្ទីន៦នាក់ផងដែរ។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា តំបន់វ៉េសបេងត្រូវបានគេមើលឃើញថាមានភាពតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងមានជនជាតិប៉ាឡេស្ទីនមិនតិចជាង៨៣០នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហារ និងបាញ់គ្រាប់ផ្លោងរបស់កងទ័ពអ៊ីស្រាអែល៕