តំបន់ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣០នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាតាមអាកាសជាច្រើនលើករបស់អ៊ីស្រាអែលនៅថ្ងៃពុធនេះក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកាតាប្រកាសពីបទឈប់បាញ់គ្នារវាងក្រុមហ៉ាម៉ាស និងអ៊ីស្រាអែល ដែលចូលជាធរមានកាលពីថ្ងៃអាទិត្យ។
លោក មាមូដ បេសល អ្នកនាំពាក្យរបស់ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបង្កើនការវាយឆ្មក់លើតំបន់ផ្សេងគ្នាជាច្រើននៅទូទាំងតំបន់ហ្កាហ្សា៕